ខេត្តព្រះសីហនុ៖ ករណីបុគ្គលិកកាសុីណូអុីងជរ័នៅជិតរង្វង់មូលតោ២ ប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុនកាលពីយប់ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៩ បើតាមលោកយ៉ូវ ខេមរ៉ាប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុអោយដឹងថា ភ្លាមៗក្រោយមានហេតុការណ៍នេះ មន្ត្រីជំនាញបានចុះទៅ សម្របសម្រួលដោះស្រាយ ដោយបញ្ជាក់តាមរបាយការណ៍ថា កាស៊ីណូ នេះមានកម្មករនិយោជិតសរុប ៦០៩ នាក់ ស្រី ២៤៦ នាក់ (សម្រាប់កម្មករនិយោជិតចូលរួមតវ៉ាមានចំនួន ជាង៤០ នាក់) ក្នុងនោះមានការទាមទារចំនួន ៤ ចំណុច៖
១- ការបញ្ចប់កិច្ចសន្យារបស់ប្រធានក្រុម ពីរ នាក់ត្រូវទូទាត់តាមច្បាប់។
២- ការរក្សាលុយធីបដោយបុគ្គលដែលទទួលបាន ។
៣- ផ្លាស់ប្តូរឥរិយាបទ ឲ្យតម្លៃ និងភាពស្មើសិទ្ធិរវាងកម្មករនិយោជិតខ្មែរ និងបរទេស ។
៤- ត្រូវចុះបញ្ជីកាបេឡាជាតិសន្តិសុខសង្គមលើរបបគ្រោះថ្នាក់ការងារ និងថែទាំសុខភាព ។ វិវាទនេះលោកប្រធានមន្ទីរបញ្ជាក់ថា ក្រោយការសម្រុះសម្រួលពីមន្រ្តីជំនាញទទួលបានលទ្ធផលសះជាវិញហើយ ៕ ឆ្លាម សមុទ្រ