ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាកូនជាងដំឡេីងអង់តែនទូរស័ព្ទបានយកម៉ូតូមេជាងដែលទុកសម្រាប់ឲ្យកូនជាងជិះគេចខ្លួនបាត់កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ខលក៏មិនចូលរហូតមកដល់មកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទេីបមេជាងខលចូលហៅមក បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ដេីម្បីសួរនាំរួចឃាត់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង១៦ ដេីម្បីដោះស្រាយតាមច្បាប់ ។
ជនសង្ស័យមានឈ្មោះ រុន ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរដំឡើងអង់តែនទូរស័ព្ទ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះ អ៊ឹម អ៊ាង ហុងភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរតំឡើងអង់តែនទូរស័ព្ទ ស្នាក់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យនៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-0891 ដែលទុកសម្រាប់កូនជាងជិះធ្វេីការងារ ហេីយនៅមុនពេលកេីតហេតុវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ កូនជាងរបស់គាត់ដែលជាជនសង្ស័យនោះបានយកម៉ូតូជិះហេីយស្រាប់តែទៅបាត់ខលក៏មិនចូលរហូតមកដល់ថ្ងៃទី១ខែតុលាឆ្នាំ២០១៩ ទេីបខលចូលហេីយក៏លួងលោមឲ្យមកជួបនិងនិយាយគ្នាពេលនោះជនសង្ស័យក៏បានមកជួប ។
សាក្សីបានបន្តថា ខណៈដែលបានជួបគ្នាហេីយរូបគាត់បានសួរនាំរឿងម៉ូតូតែជនសង្ស័យប្រាប់ថាម៉ូតូត្រូវមិត្តភ័ក្តិខ្ចីតទៅបាត់ហេីយ។ បន្ទាប់មករូបគាត់បានឲ្យជនសង្ស័យទទួលខុសត្រូវលេីការបាត់បង់ម៉ូតូតែជនសង្ស័យមិនមានដំណោះស្រាយទេីបឃាត់ខ្លួនប្រគល់ជូននគរបាលតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមច្បាប់៕សុខាសែនជ័យ