ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សមនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់ក្បែរបងមន្ទីរសុខាភិបាលខេត្តកណ្តាលសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្បែរបងមន្ទីរសុខាភិបាលខេត្តកណ្តាល  ដោយសង្ស័យថា ជាករណីខ្យល់គរ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច័យក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនអនាថា កំពស់១.៦២ម៉ែត្រ សក់ស្លូត សម្បុរ ស្រអែម អត់មានពាក់ខោអាវ មានស្លៀកលីអូ ម៉ាក EYHS ។

ប្រភពដដែលបន្តថា នៅព្រឹក ថ្ងៃខែឆ្នាំកើតហេតុ ប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុ បានក្រោកពីដេក រៀបចំកន្លែងលក់ដូរ បានឃើញសាកសពជនរងគ្រោះខាងលើ ដេកស្លាប់ក្បែរបងមន្ទីរសុខាភិបាលខេត្តកណ្តាល ភ្លាមនោះ ក៏ផ្អើលឆោឡោនិងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះធ្វើការពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានខាងលើ ភ្លាមនោះ បានចុះមកពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល ,គ្រូពេទ្យ និងអាជ្ញាធរ ដោយពិនិត្យឃើញថា៖ សាកសពមានស្នាម រលាត់ខ្នងដៃ និងក្បាលជង្គង់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ជនរងគ្រោះ ពិតជាស្លាប់ដោយ ខ្យល់គរ ។

គួរបញ្ជាក់ផងដែរថា៖ ជនរងគ្រោះជាជនអនាថា ៕ ស្អាង​ជ័យ​


ចែករំលែក៖