ព័ត៌មានទាន់ហេតុការណ៍៖

កសិកររងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ នាំគ្នាធ្វើបាតុកម្មនៅហុល្លង់

ចែករំលែក៖

រយៈពេលកន្លងមកមានបាតុកម្ម ប្រឆាំងបម្រែបម្រួលអាកាសធាតុកើត​ឡើងជា​ច្រើននៅ​ជុំវិញពិភពលោក ដោយការបម្រែបម្រួលអាកាសធាតុប៉ះ​ពាល់យ៉ាង​ខ្លាំងដល់​ជីវភាព​រស់​នៅរបស់ពលរដ្ឋ​ ពិសេស គឺ ប្រជាកសិករ ពិបាកនៅក្នុងការប្រកបរបប កសិកម្ម ដោយ កម្តៅកើនឡើងព្យុះភ្លៀងខុសប្រក្រតី ។

នៅពេលនេះ ​កសិករក្នុងប្រទេស ហុល្លង់​ បាននាំគ្នាបើកត្រាក់ទ័រ ចូលទីក្រុងធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល​ និងរិះគន់ដល់វិស័យឧស្សាហកម្មដែល​បានបង្កឲ្យ​មានបម្រែប​ម្រួលអាកាសធាតុ ។ កសិករជាង ១ម៉ឺននាក់បានបើកត្រាក់ទ័រ​ ចូលទៅកាន់ផ្លូវល្បឿនលឿន ក្នុងប្រទេសហុល្លង់ឆ្ពោះទៅកានទីក្រុងឡាអេ  ធ្វើឲ្យចរាចរណ៍ក ត្រូវកកស្ទះយ៉ាងខ្លាំង ។​

សកម្មភាពខាងលើ របស់ក្រុមបាតុករត្រាក់ទ័រ ធ្វើឲ្យកកស្ទះ​ចរាចរណ៍មានចម្ងាយ​ផ្លូវដល់​ទៅ៩៩៨គីឡូម៉ែត្រ។ ដើម្បីបញ្ជៀសការកក់ស្ទះអ្នកធ្វើដំណើរខ្លះបានបើករថយន្ត តាមឆ្នេរ​សុមុទ្រ​ចូលទៅកាន់ទីក្រុង ឡាអេ។ ក្រុមបាតុករត្រាក់ទ័រ បានឲ្យដឹងថា ​ពួកគត់មិន​អាចទទួល​យកបានឡើយ ដែលវិស័យកសិកម្ម​ត្រូវបានគេមើលស្រាល ដោយវិស័យឧស្សាហកម្មជាអ្នក​បង្កឲ្យបម្រែបម្រួលអាកាសធាតុ ប៉ុន្តែ​វិស័យកសិកមមជាអ្នកទទួលលទ្ធផល​នៃបម្រែបម្រួល​ទាំងនោះ ។

នៅក្នុងសេចក្តីប្រកាស​របស់កម្លាំងប៉ូលិសហុល្លងបានបញ្ជាក់ថា​ ប៉ូលិសគាំទ្រដល់កសិករ ក្រោក​​ឈរឡើង ដើម្បីផលប្រយោជន៍​របស់ខ្លួន​​ ប៉ុន្តែ កម្លាំងសន្តិសុខបានណែនាំ អ្នកបើក​បរត្រាក់ទ័រ ឲ្យគោរពទៅតាមច្បាប់ពេលបើកបរលើដងផ្លូវ​ធំៗ។

រដ្ឋមន្ត្រីក្រសួង កសិកម្ម ហុល្លង់លោកស្រី​ Carola Schouten ​បានប្រកាសឲ្យដឹងថា  លោក​ស្រី​នឹងស្តាប់រាល់ក្តីកង្វល់ និងការចង់បានរបស់កសិករ ហើយការពារពួកគត់​ដើម្បីឆ្ពោះទៅ​កាន់វិស័យកសិកម្មរីកចំរើន​៕


ចែករំលែក៖