ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូមេជាងគេចខ្លួនបាត់១សប្តាហ៍​ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ដែលជាកូនជាងដំឡេីងអង់តែនទូរស័ព្ទបា​នយកម៉ូតូមេជាងដែលទុកសម្រាប់ឲ្យកូនជាងជិះគេចខ្លួនបាត់កាលពីថ្ងៃទី​ ២៤​ ខែកញ្ញា​  ឆ្នាំ២០១៩​  ខលក៏មិនចូលរហូតមកដល់មកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩​ ទេីបមេជាងខលចូលហៅមក​ បន្ទប់​ជួល​ ភូមិ​ទួលពង្រ​ សង្កាត់​ចោមចៅ​ទី១​ខណ្ឌ​ពោធិ៍​សែនជ័យ​  ដេីម្បីសួរនាំរួចឃាត់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង១៦ ដេីម្បីដោះស្រាយតាមច្បាប់ ។

ជនសង្ស័យ​មានឈ្មោះ​ រុន​ ធា​ ភេទ​ប្រុស អាយុ​២៧ឆ្នាំ​ មុខរបរ​ដំឡើង​អង់តែន​ទូរស័ព្ទ​  ស្នាក់នៅ​  ភូមិ​ទួលពង្រ​ សង្កាត់​ចោមចៅ​ទី១​ខណ្ឌ​ពោធិ៍​សែនជ័យ​។

ចំណែកជនរងគ្រោះ​  អ៊ឹម​  អ៊ាង​ ហុង​ភេទ​ប្រុស​ អាយុ​៦៣ឆ្នាំ​ មុខរបរ​តំឡើង​អង់តែន​ទូរស័ព្ទ​ ស្នាក់នៅ​  ភូមិ​ឬស្សី​  សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ ម៉ូតូដែលជនសង្ស័យនៅនោះម៉ាក​ហុងដាឌ្រីម​សេ​១២៥​ ស៊េរី​០១២​ ពណ៌​ខ្មៅ​  ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH-0891​ ដែលទុកសម្រាប់កូនជាងជិះធ្វេីការងារ ហេីយនៅមុនពេលកេីតហេតុវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩​ កូនជាងរបស់គាត់ដែលជាជនសង្ស័យនោះបានយកម៉ូតូជិះហេីយស្រាប់តែទៅបាត់ខលក៏មិនចូលរហូតមកដល់ថ្ងៃទី១ខែតុលាឆ្នាំ២០១៩​ ទេីបខលចូលហេីយក៏លួងលោមឲ្យមកជួបនិងនិយាយគ្នាពេលនោះជនសង្ស័យក៏បានមកជួប ។

សាក្សីបានបន្តថា​ ខណៈដែលបានជួបគ្នាហេីយរូបគាត់បានសួរនាំរឿងម៉ូតូតែជនសង្ស័យប្រាប់ថាម៉ូតូត្រូវមិត្តភ័ក្តិខ្ចីតទៅបាត់ហេីយ។ បន្ទាប់មករូបគាត់បានឲ្យជនសង្ស័យទទួលខុសត្រូវលេីការបាត់បង់ម៉ូតូតែជនសង្ស័យមិនមានដំណោះស្រាយទេីបឃាត់ខ្លួនប្រគល់ជូននគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖