ព័ត៌មានទាន់ហេតុការណ៍៖

សុំស្រាបៀរគេមួយកំប៉ុងផឹកលុះស្អែកឡើងគេប្រទះឃើញស្លាប់ដោយចងកទៅនឹងដើមស្វាយក្នុងវត្ដទឹកវិល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ដែលគេដឹងថា ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងផឹកស្រាជាប្រចាំ បានមកសុំស្រាបៀរគេ១កំប៉ុងផឹក លុះព្រឹកឡើងស្រាប់តែគេប្រទះឃើញចងក.ស្លាប់ទៅនឹងដើមស្វាយ ក្នុងវត្ដទឹកវិលហៅវត្ដចុងកោះ បង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩ ក្រុមជាងដែលធ្វើការនៅក្នុងវត្តបាននាគ្នាទិញស្រាបៀយកមកផឹក ខណៈនោះ ជនរងគ្រោះឈ្មោះ ចេង សៀប បានដើរចូលមកក្រោមសាលាធម្មសភា ហើយក៍សុំស្រាបៀរមួយកំប៉ុងពីក្រុមជាងដែលកំពុងផឹកនៅក្រោមសាលា ។ បន្ទាប់មកជនរងគ្រោះ ក៍បានដើរមកចងអង្រឹងដេកនៅក្រោមធម្មសភា ។ លុះដល់ព្រឹកឡើង ថ្ងៃទី៥ ខែឆ្នាំដដែល វេលាម៉ោង៦និង៣០នាទី ក្រុមជាងបានមកធ្វើការវិញ ក៏ប្រទះឃើញជនរងគ្រោះស្លាប់ដោយចងក.ក្រណាត់សប្រវែង២ម៉ែត្រ ទៅនឹងមែកស្វាយស្លាប់បាត់ទៅហើយ  ។

ភ្លាមនោះនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះខែល និងសមត្ថកិច្ចជំនាញស្រុក រួចពិនិត្យដោយសន្និដ្ឋានថា :ជនរងគ្រោះស្លាប់ដោយសាចងក.ប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពិនិត្យរួច  សពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការបំភ្លឺរបស់បងស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សញៀនថ្នាំ តែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយតែងដេកនៅក្រោមសាលាធម្មសភាជារៀងរាល់ថ្ងៃផងដែរ ៕ ​ស្អាង ជ័យ​


ចែករំលែក៖