ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាបុរសចិត្តធម៌មែន ពេលដឹងថា ប្រពន្ធរបស់ខ្លួនទៅលួចឡើងឋានសួគ៌ជាមួយមិត្តភក្តិរបស់ខ្លួនសុខចិត្តប្រគល់ប្រពន្ធឲ្យទៅសំឡាញ់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់បានដឹកដៃប្រពន្ធរបស់ខ្លួនមកកាន់ប៉ុស្តិ៍៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោកម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោបល់ដល់រូបគាត់ ដោយនឹកស្មានមិនដល់ថា សំឡាញ់របស់គាត់បានលូកថ្លើមហ៊ានលួងលោមប្រពន្ធរបស់ខ្លួន យកទៅដេករួមរ័ក្សនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីជាប្រពន្ធមានឈ្មោះ ខប ដាលិន អាយុ២០ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅបន្ទប់ជួល ជាមួយប្តីនៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ចំណែកបុរសជាសាហាយត្រូវបានគេស្គាល់ថា មានឈ្មោះ នី អាយុប្រហែលជាង២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំផ្សារស្ទឹងមានជ័យចាស់ ។​

បើតាមការរៀបរាប់ពីបុរសជាប្តីទាំងសម្តីក្តុកក្តួលបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា រូបគាត់ និងបុរសជាសាហាយជាមិត្តភក្តិរាប់អានគ្នាជិត១០ឆ្នាំមកហើយ មិនគួរមិត្តភក្តិគាត់ហ៊ានប្រព្រិត្តអំពើថោកទាបបែបនេះសោះ ។

គាត់បានរៀបរាប់ពីដំណើររឿងទាំងទឹកភ្នែករលីងរលោងថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់ និងប្រពន្ធ រួមនិងនឹងមិត្តភក្តិដែលបានក្បត់គាត់ បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួល របស់គាត់ ពេលដែលគាត់ជាប្តីស្រវឹងបានចូលដេកមុន នៅសល់តែប្រពន្ធ និងអាសំឡាញ់របស់គាត់ បានអង្គុយផឹកជាមួយគ្នា លុះពេលគាត់ភ្ញាក់ដឹងខ្លួនវិញ បាត់ទាំងប្រពន្ធ បាត់ទាំងអាម៉ាក លុះពេលព្រឹកឡើងទើបឃើញអាម៉ាកដឹកប្រពន្ធគាត់ត្រឡប់មកបន្ទប់ជួលវិញ ។

ដោយបុរសជាប្តីមានការសង្ស័យជាមួយប្រពន្ធ ទើបលួងប្រពន្ធសួថា តើអូនទៅដេកជាមួយនរណាគេយប់មិញ ។ នារីជាប្រពន្ធមិនលាក់លៀមប្តីនិយាយប្រាប់ប្តីយ៉ាងត្រង់ថា ខ្ញុំទៅដេកជាមួយបង នី ពួកម៉ាកបងឯងនៅបន្ទប់គាត់ ម្តុំផ្សារស្ទឹងមានជ័យចាស់ ។

គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយរៀបរាប់បែកនេះ បុរសជាប្តីស្ទើរតែចុកឈាមដូចអ៊ុក សារ៉ែន ហួសចិត្ត គ្រវីក្បាលដូចគោស្រាំងទិចអីចឹង ។ បុរសជាប្តីបាននិយាយប្រាប់សមត្ថកិច្ចថា បើសិនជាប្រពន្ធរបស់គាត់ព្រមទៅរស់នៅជាមួយមិត្តភក្តិ គាត់មិនរករឿងប្តឹងផ្តល់អ្វីនោះទេ គាត់នឹងប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ ។

នៅទីបញ្ចប់ នារីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយនោះទេ សុខចិត្តបន្តរស់នៅជាមួយប្តី ហើយក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដល់បុរសឈ្មោះ នី ដែលល្បួងនាងយកទៅរួមរ័ក្ស ៕ ភារ៉ា ដង្កោ

 

បុរសសាហាយ


ចែករំលែក៖