ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រថៃ នាង ផេនខេក (Pancake) បានធ្វើដំណើរមកកាន់កម្ពុជាដើម្បីប្រកាសសម្ពោធជាផ្លូវការនូវម្សៅផាត់មុខម៉ាកសញ្ញាPANSY របស់នាង ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះនៅសណ្ឋាគារសុខាភ្នំពេញក្រោមវត្តមានចូលរួមពីភ្ញៀវកិត្តិយស គ្រូបណ្តុះបណ្តាល តំណាងចែកចាយ និងអ្នកលក់តាមអនឡាញOnline ជាច្រើនចូលរួម ។
PANSY គឺផលិតផលម៉ាកសញ្ញាម្សៅផាត់មុខល្បីឈ្មោះលំដាប់ពិភពលោក ដែលត្រូវបានផលិតឡើងដោយរោងចក្រល្បីឈ្មោះនៅប្រទេសអ៊ីតាលី ហើយ វាទទួលបានការពេញនិយមខ្លាំងពីអតិថិជនទាំងបុរសនិងនារីនៅបណ្តាប្រទេសជាច្រើនជុំវិញសាកលលោក ។ ចាប់ពីព្រឹកថ្ងៃដដែលនេះដែរ ក៏មានក្រុមអ្នកជំនាញផ្នែកបណ្តុះបណ្តាលផ្នែកទីផ្សារ នៅកម្ពុជា និងថ្នាក់ពិភពលោកចូលមកធ្វើការណែនាំជួយបណ្តុះបណ្តាលគ្រប់បណ្តាអ្នកទិញយកទៅលក់បន្តឲ្យចេះពីវិធីសាស្ត្រក្នុងការស្វែងរកអតិថិជនរួមទាំងអ្នកលក់តាមអនឡាញផងដែរ ។
នាង ផេនខេក បានបង្ហាញពីអារម្មណ៍រីករាយដែលបានធ្វើដំណើរកមកដល់កម្ពុជាជាថ្មីជាមួយនឹងឱកាសប្រកាសសម្ពោធជាផ្លូវការនូវម៉ាកសញ្ញាផ្ទាល់ខ្លួននេះ ។ នាងថាម្សៅនេះត្រូវបានផលិតដោយគុណភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារ និងជាទីពេញនិយម ។ នាងថាផលិតផលម្សៅផាត់មុខនេះអាចប្រើប្រាស់ជាប្រចាំថ្ងៃដើម្បីបង្កើនសម្រស់ស្រស់ស្អាត ។
បើយោងតាមការបញ្ជាក់របស់កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី(linvateyCo,.LTD) បានបញ្ជាក់ ថា កន្លងទៅមានអតិថិជនជាច្រើនបានបញ្ជាទិញម្សៅផាត់នេះពីបរទេស ហើយដោយសារមានទីផ្សារស្រាប់ទើបក្រុមហ៊ុនកញ្ញា នាំចូលផ្តាច់មុខ និងផ្តល់សិទ្ធិឲ្យក្រុមហ៊ុន BEmpireជាអ្នកចែកចាយបន្ត ។
កញ្ញា បន្តថា កន្លងមកម្សៅមួយប្រភេទនេះត្រូវបានធ្វើការលក់សាកល្បង និងធ្លាប់ទទួលស្គាល់ពីអ្នកប្រើប្រាស់ថាជាម្សៅផាត់មុខដែលមានសភាពម៉ត់ជាងម្សៅធម្មតា២ដង ជួយថែទាំសុខភាពស្បែកមុខ ជួយបិទបាំងស្នាមមុខ ផលិតដោយរោងចក្រល្បីឈ្មោះលំដាប់ពិភពលោកនាប្រទេសអ៊ីតាលី និងអាចប្រើប្រាស់បានទាំងបុរសនិងនារី ។ សម្រាប់អ្នកដែលមានស្នាដៃល្អក្នុងការលក់ក៏នឹងទទួលបានឱកាសចេញទៅដំណើរកម្សាន្តនៅបរទេសផ្ទាល់រួមជាមួយតារាសម្តែងផេន ខេក ដោយផ្ទាល់ផងដែរ ។
គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃដដែលគឺមានរៀបចំពិធីជប់លៀងប្រកាសសម្ពោធជាផ្លូវការ នេះដែរក្រុមហ៊ុនតំណាងចែកចាយក៏មានកម្មវិធីពិសេសៗដោយការផ្តល់ជូននូវការថែមដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ នេះគឺជាឱកាសម្រាប់អ្នកមានបំណងក្លាយជាដៃគូលក់ ដែលអាចទាក់ទងសាកសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទ៖ 0979491212 / 011470047 ឬតាមរយៈ Facebook Page: BEmpire ៕ វឌ្ឍនា