ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមនៅកន្លែងកើយហេតុដោយគ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូបុករថយន្តពីក្រោយកាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះឈ្មោះ សារួម ណុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាក kavasaki Z.250 ស៊េរីឆ្នាំ2016 ពណ៌ទឺកក្រូច មានពាក់មួកសុវត្ថិភាព។
លោកអធិបានបញ្ជាក់ថា៖មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូមកពីទិសខាងកើតទៅខាងលិចមានល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤២៥.០៤២៦ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល បានបុករថយន្ត១គ្រឿពីក្រោយមិនស្គាល់អត្តសញ្ញាណ បើកស្របទិសគ្នាពីកើតទៅលិច បណ្តាលឲ្យបែកមួកសុវត្ថិភាពបោកក្បាលទៅនឹងរថយន្តស្លាប់ភ្លាមៗមួយរំពេច។ ចំណែកម៉ូតូរងនូវការខូចខាតផ្នែកខាងមុខធ្ងន់ ចំពោះរថយន្តក្រោយពីកើតហេតុបានបើកគេចខ្លួនបាត់ ស្រមោល ។ សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ៕ នីមវណ្ណា