ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យក្នុងចំណោមបក្ខពួក២នាក់ ករណីលួចម៉ូតូ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ករណីលួចតែមិនបានសម្រេច ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង១០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខហាងលក់ខោអាវ MOI OUT FIT ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ តេវ វ៉ារី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន ។ និងម្នាក់ទៀតឈ្មោះ រ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួកគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គេចខ្លួន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ខុន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់ខោអាវ MOI OUT FIT ស្នាក់នៅផ្ទះលេខ៤៤០ ផ្ឡូវលំ ភូមិបាយ៉ាប សងហកាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HI-2490 ប្រគល់ឲ្យជនរងគ្រោះវិញ និងដែកចុងស្រួច១ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា មុននឹងខ្លួនជនសង្ស័យខាងលើពួគេទាំងពីនាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកឌុបគ្នាមកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ដែលទុកនៅមុខហាងខាងលើក្រោយពីពួកគេធ្វើសកម្មភាពបានហើយជិះចេញបានបន្តិចម្ចាស់ឃើញទាន់ ក៏ស្ទុះចេញមកខាងក្រៅស្រែកថា ចោរៗបង្ករការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជួយដេញចាប់បានម្នាក់វាយឡើទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖