ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ពិនិត្យ និងវាយតម្លៃជាបេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ការប្រឡងប្រណាំទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្រោមអធិបតីភាព លោក ហ៊ួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាភាគីបេក្ខភាព និង លោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ ជាភាគីប្រតិភូគណៈកម្មការវាយតម្លៃ ក្នុងនោះមានការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ មន្រ្ដីបច្ចេកទេសរបស់ គ.ជ.វ.ទ និង លោក លោកស្រីចៅសង្កាត់ទាំងអស់ក្នុងខណ្ឌដូនពេញ ។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌដូនពេញ ត្រូវបានដាក់ចូលជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងជាបន្ដបន្ទាប់ ដូចជា ការប្រឡងប្រណាំងទីក្រុងស្អាត ខណ្ឌស្អាត ក្នុងនោះខណ្ឌដូនពេញ ទទួលបានជ័យលាភី “ផ្ការំដួល៣ទង” រយៈពេល ០២អាណត្តិ បន្ដបន្ទាប់គ្នា ។

ឆ្លងកាត់បទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែង ទាំងការអនុវត្តការងាររដ្ឋបាលប្រចាំថ្ងៃ ទាំងការងារអភិវឌ្ឍន៍ ការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យកន្លងមក រដ្ឋបាលខណ្ឌដូនពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ខណ្ឌដូនពេញ នឹងត្រូវបានជាប់ជាបេក្ខភាព និងទទួលបានជ័យលាភី “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២” ខាងមុខនេះជាក់ជាពុំខានឡើយ ៕ស តារា


ចែករំលែក៖