ភ្នំពេញ៖ យុវតីម្នាក់អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ចេញពីផ្ទះទៅរសនៅជាមួយសង្សារ ដែលជាកម្មករចិញ្ចឹមត្រី អស់រយៈពេលជិត២ខែហើយ ត្រូវបានឮដំណឹងថាលង់ទឹកស្រះចិញ្ចឹមត្រីស្លាប់ទាំងរាង្គកាយអាក្រាត រួចត្រូវបានគេដឹកតាមរថយន្តយកមកពេទ្យបង្អែកសម្តេចឪ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យទាំងយប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី០៨ ខេតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកសម្តេចឪស្ថិតនៅក្នុង សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះពេជ្រ លីហេង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
ចំណែកកឯម្តាយជនរងគ្រោះមានឈ្មោះ សួន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំស្នាក់នៅផ្ទះលេខ១៤៣ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
សង្សារជនរងគ្រោះឈ្មោះអាពេជ្រអាយុ២២ឆ្នាំស្នាក់នៅកន្លែងធ្វើការចញ្ចឹមត្រីនៅ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
តាមសំដីម្តាយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុកូនស្រីរបស់គាត់ជាធម្មតាតែងតែជួយលក់ដូរគាត់រាល់ថ្ងៃទើបតែរយៈពេល២ខែនេះទេដែលកូនស្រីគាត់បានរត់ចេញពីផ្ទះទៅនៅជាមួយសង្សារនៅដែលនៅឯ ភូមិទួលត្រក សង្កាត់សំរោង ខណ្ឌព្រែកព្នៅជាកន្លែងចញ្ចើមត្រីលុះពេលដែលកើតហេតុម៉ោងប្រហែលជា៤ជាងគាត់បានទទួលដំណឹងពីខាងបងប្អូននៅឯខេត្តព្រៃវែងថាកូនស្រីគាត់ត្រូវបានលង់ទឹកស្លាប់នៅក្នុងស្រះចិញ្ចឹមត្រីប៉ុន្តែគាត់មិនទាន់ជឿរនោះទេរហូតដល់ម៉ោង៧យប់ទើបមានមនុស្ស២ទៅ៣នាក់រួមជាមួយ និងសង្សារកូនស្រីគាត់បានដឹកសពតាមរថយន្តកូរ៉េដឹកត្រីមកដល់មន្ទីរពេទ្យបង្អែកសម្តេចឪធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងអ្នក ភូមិក្រោលគោ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គីឡូម៉ែតលេខ៦ចុះមកដល់កន្លែងកើតហេតុ ។
ប៉ុន្តែម្តាយជនរងគ្រោះមិនអស់ចិត្តថាហេតុអីបានជាកូនរបស់គាត់លង់ទឹកស្លាប់ទាំងមានសភាពអាក្រាតកាតយ៉ាងដូច្នេះ សង្ស័យថាជនរងគ្រោះត្រូវបានបុរសជាសង្សារំលោភហើយសម្លាប់រួចបោះចូលក្នុងទឹកស្រះ បន្ទាប់មកម្តាយបានស្នើឲ្យសមត្ថកិច្ចធ្វើកោសលវិច្ច័យទើបដឹងថា ជនរងគ្រោះពិតជាត្រូវបានរំលោភរួចសម្លាប់ចោលពិតប្រាកដមែន ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដំកលនៅឯវត្តទួលអស់លោកដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចំណែកបុរសជាសង្សារបាត់គេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕ ធឿនព្រែកជ័យ