ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ។
ករណីអគ្គិភ័យទី១ នៅម៉ោង៣រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ 16E0 ផ្លូវ១៤៨ ក្រុមទី២៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ បានបណ្តាលឲ្យឆាបឆេះផ្ទះ មួយកន្លែង ក្នុងបន្ទប់ជាន់ឡាវតឿ ទំហំ ៣x៤ ខូចខាតទូរទស្សន៍ចំនួន មួយគ្រឿង, កុំព្យូទរ័ ២គ្រឿង, កង្ហារ មួយគ្រឿង, ពូកមួយ និងខោអាវភួយមុងមួយចំនួន ។
ករណីអគ្គីភ័យនេះ បានរលត់ទៅវិញ នៅម៉ោង ៣និង២០នាទីរសៀល ថ្ងៃដដែល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ១៥បំពង់, ម៉ូតូពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដូនពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់មួយគ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកចំនួន ៤គ្រឿងតែពុំបានប្រើប្រាស់ទេ ។
ករណីអគ្គិភ័យទី២ នៅម៉ោង ៤និង២០នាទីរសៀល នៅចំណុចផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យឆាបឆេះផ្ទះ មួយខ្នង ឆេះជាន់ខាងលើ ក្នុងនោះរងការខូចខាតសម្ភារមួយចំនួន ។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃដដែល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន ១០បំពង់ ទើបភ្លើងរលត់ទៅវិញ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ដោយក្នុងនោះ មិនមានបអ្នករងរបួសនិងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ ៕ ជ្រោយពេជ្រ