ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរិះគន់សាខា​ពន្ធដារ​ខេត្ត​ប៉ៃលិនថា ​មិន​យកលុយ​ខ្មែរ ដែល​ចាស់​ៗ ព្រោះខាងធនាគារកាត់ទឹក

ចែករំលែក៖

ខេត្តប៉ៃលិន ​៖ ប្រជាពលរដ្ឋបាន​ធ្វើការ​រិះគន់​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ប៉ៃលិន ថា​មិន​យកលុយ​ខ្មែរ ដែល​ចាស់​របស់គាត់ ស្រប​ពេលដែល​គាត់​យកលុយ​ខ្មែរ ដែល​រាង​ចាស់​បន្តិច​ទៅ​បង់ពន្ធ​រថយន្ត​របស់​ខ្លួន ហើយ​បែរជា​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត មិន​ព្រម​យក ដោយ​និយាយ​ថា​ ខាង​ធនាគារ​កាត់ទឹក។ នេះបើតាមយោង​តាម​គណនី​ហ្វេ​ស​ប៊ុក​របស់​ ឈ្មោះ​ Sar sambo ដែល​បាន​ចេញ​ផ្សាយ ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅ ។

ម្ចាស់អាក់ខោន​ លោក សរ សំបូរ រស់នៅ​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ជា​ម្ចាស់​គណនី​FB​ខាង​លើ បាន​ឲ្យថា ​៖ កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩​កន្លងទៅ លោក​បាន​ទៅ​បង់ពន្ធ​រថយន្ត​របស់​ខ្លួន​នៅ​សាខា​ពន្ធដារ​ខេត្ត​ប៉ៃលិន ដោយមាន​ប្រជាពលរដ្ឋ​មួយចំនួន មន្ត្រី​ធនាគារ​អេស៊ីលីដា​ចំនួន​០២​នាក់ និង​មន្ត្រី​ពន្ធដារ​ខេត្ត ដែល​ប្រចាំ​ចំនួន​០៥​នាក់ នៅ​ជាមួយ​គាត់​ដែរ។ ខណៈពេល​យកលុយ​ទៅ​បង់ពន្ធ​ក្នុង​បន្ទប់​ធ្វើការ​របស់​មន្ត្រី​ពន្ធដារ​ទាំងនោះ មាន​មន្ត្រី​ពន្ធដារ​ម្នាក់ ដែល​ជា​ស្ត្រី មិន​ព្រម​ទទួល​យកលុយ​របស់គាត់​ឡើយ ពេលនោះ​រូបគាត់​ក៏បាន​សួរ​នាំ​ថា ហេតុអ្វី​មិន​ព្រម​ទទួល​យកលុយ​របស់គាត់ បែរជា​មន្ត្រី​ពន្ធដារ​នោះ​និយាយ​ថា លុយ​ចាស់​សុំ​ឲ្យ​ដូរ​ចេញ ព្រោះ​ខាង​ធនាគារ​មិន​យក​ទេ គេ​កាត់ទឹក។

គាត់​បាន​បញ្ជាក់ថា​ រូបគាត់​មិន​ស្គាល់ឈ្មោះ​មន្ត្រី​នោះ​ទេ ព្រោះ​គេ​ធ្វើការ​ក្នុង​បន្ទប់​ទូ កញ្ចក់ តែ ដោយ​មិន​ចង​់មានរឿង​វែងឆ្ងាយ គាត់​ក៏​​ព្រម​ដូរ​លុយ​ថ្មី​ឲ្យ​វិញ ព្រោះ​រវល់​ការងារ​ចម្ការ ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​តែម្តង។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវបាន​ លោក ផាវ ឌី​ណូ​រិ​ន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ប្រាប់​ តាម​ប្រព័ន្ធ​Telegram នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៩​នេះ​ថា​ លោក​ទើប​ទទួលបាន​ព័ត៌មាន​កាលពី​ព្រឹក​មិញ​ដែរ​ទេ រួច​ក៏​រាយការណ៍​ទៅ​អភិបាលខេត្ត​ប៉ៃលិន និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួចរាល់​ហើយ​ដែរ ចំពោះ​បញ្ហា​នេះ​គឺ​វា​មិន​ពិត​ដូច​គណនី​FB​ខាងលើ បាន​បង្ហោះ​នោះទេ។ នៅថ្ងៃនោះ​ ម្ចាស់​គណនី​ខាងលើ បាន​យកលុយ​មក​បង់ពន្ធ​មែន ដោយមាន​ក្រដាសប្រាក់​២​ម៉ឺន​រៀល ដែល​រហែក​ចំនួន​០៥​សន្លឹក ស្មើ​១០​ម៉ឺន​រៀល មិនមែន​ជា​ក្រដាស​ប្រាក់​ដែល​ខាង​គណនី​FB បាន​បង្ហោះ​នោះទេ។ ចំណែក​ពាក់ព័ន្ធ​​ការ​កាត់​លុយ ក៏​មិន​មាន​ដែរ លោក​បាន​សួរនាំ​មន្ត្រី​របស់​លោក​រួចរាល់​ហើយ ដូច្នោះ​ការ​បង្ហោះ​របស់​គណនី​ហ្វេ​ស​ប៊ុក​ខាងលើ វា​មិន​ពិត​ទាំងអស់។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា ខាង​លោក​នេះបាន​បង្ហោះ​បកស្រាយ តាម​គណនី​ហ្វេ​ស​បុក​របស់​សាខា​ពន្ធដារ​ខេត្ត​តប​វិញ ព្រោះ​វា​ពាក់ព័ន្ធ​បញ្ហា​ធំ​ដល់​ស្ថាប័ន​របស់លោក​ ុំ

ចំពោះការបកស្រាយរបស់លោកប្រធានសាខាពន្ធដារខេត្តប៉ៃលិនខាងលើនេះ គេមិនដឹងថា លោកបានស្រាវជ្រាវច្បាស់ដែរឬទេ ខណៈគេសង្ស័យថាកូនចៅរបស់លោកឆ្លើយបញ្ជាក់ដើម្បីយករួចខ្លួននោះ ​៕​ ប្រាថ្នា


ចែករំលែក៖