ព័ត៌មានទាន់ហេតុការណ៍៖

ជំរុញគាំទ្រ និងលើកកម្ពស់អង្គការក្នុងស្រុក ដើម្បីចូលរួមការការពារសិទ្ធិ យុវជន កុមារ និងសុខភាពបន្តពូជ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានជំរុញ និងគ្រាំទ្រនូវសកម្មភាពរបស់អង្គការក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិយុវជន និងកុមារ លើកកិច្ចការពារ កុមារ សុខភាពបន្តពូជ និងមានការអញ្ចើញចូលរួម ពីរមន្ត្រីបណ្តាមន្ទីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុក ប៉ុស្តី៍រដ្ឋបាលឃុំសង្កាត់ អង្គការដៃគូរក្នុងស្រុក និងក្រៅស្រុក ព្រមទាំងប្អូនយុវជន យុវនារី កុមារា កុមារី សរុបប្រមាណជា១០០នាក់
ប្រព្រិត្តទៅនៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។

លោកស្រី ហានី ហ្វីយ៉ា ប្រធានអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានលើកឡើងថា. ពិធីបើកដំណើរការអនុវត្តន៍គម្រោង”ជំនាន់ថ្មី”នេះ គឺគោលដៅចំបងរបស់គម្រោង ដើម្បីពង្រឹងសមត្ថភាព របស់អង្គការក្នុងស្រុកដើម្បីចូលរួមចំណែក លើកកម្ពស់សិទ្ធិ កុមារា និងកុមារី យុវជន លើកិច្ចការពារកុមារ សុខភាពបន្តពូជ និងមានការចូលរួម របស់កុមារផងដែរ ។

ក្នុងឱកាស់នេះផងដែរលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានជំរុញ និងគាំទ្រយ៉ាងពេញទំហឹង របស់អង្គការក្នុងស្រុក ជាដៃគូររបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិ យុវជន និងកុមារ លើកិច្ចការពារសុខភាពបន្តពូជ និងការចូលរួមរបស់យុវជនឲ្យបានកាន់តែប្រសើឡើង ។

លោកអភិបាលបានគូសបញ្ជាក់ថា បញ្ហាយុវជន និងកុមារគឺជាប្រធានបទមួយដែលយើងទាំងអស់ គ្នាត្រូវបន្តយកចិត្តទុកដាក់ ស្របពេលដែលប្រទេសជាតិកំពុងមានការវិវត្តន៍រីកចម្រើន ជា ពិសេស នៅតាមតំបន់ដាច់ស្រយាល ដោយ ហេតុថា ពួកគេពុំអាចរស់នៅក្នុងស្ថានភាពមួយដូចពីមុនទៀតបានឡើយ មានន័យថាពួកគេត្រូវតែបានទទួលការថែទាំយ៉ាងល្អប្រសើរពីក្រុមគ្រួសារ អាណាព្យាបាល និងសហគមន៍របស់ពួកគេ ពោលគឺត្រូវទទួលបានសិទ្ធិពេញលេញរបស់ពួកគេ រួមមាន៖ សិទ្ធរស់រានមានជីវិត, សិទ្ធិក្នុងការអភិវឌ្ឍ, និង សិទ្ធិក្នុងការចូលរួម ។

លោកអភិបាលខេត្តបានបន្តថា. បច្ចុប្បន្ននេះយើងសង្កេតឃើញថា កុមារ និងយុវជនក្នុងសហគមន៍នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួននៅឡើយ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមជំរុញ និងគ្រាំទ្ររាល់ អង្គការជាដៃគូអភិវឌ្ឍន៍ ដែលមានអង្គការភ្នំស្រីដើម្បីអភិវឌ្ឍ ន៍ និងអង្គការ ភ្លេន អន្តរជាតិប្រចាំកម្ពុជា ធ្វើយ៉ាងណា កំណត់យកគោលដៅជាអាទិភាពខ្ពស់ចំនួន២ ដើម្បីរួមចំណែកក្នុងការអនុវត្តគម្រោងជំនាន់ថ្មីនេះ ក្នុងនោះ សូមឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ ក៏ដូចជាអាជ្ញាធរ ត្រូវអនុវត្តផែនការសកម្មភាព និងគម្រោងការងារ ផ្តោតលើបញ្ហាសុខភាព និងការថែទាំសុខុមាលភាពរបស់កុមារ និងយុវជនក្នុងសហគមន៍ បាន ទូ លំទូលាយ មានប្រសិទ្ធភាពខ្ពស់ ។

លោកលាង វិចិត្រ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានសម្តែងនូវភាពរីករាយ និងជឿជាក់ថាគម្រោងជំនាន់ថ្មីដែលបាន និងកំពុងអនុវត្តន៍នេះ និងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ចំណេះ ដឹង ឥរិយាបថ និងការអនុវត្តន៍បានយ៉ាងល្អដើម្បីលើកកម្ពស់សិទ្ធិការពារកុមារា កុមារី និង សិទ្ធិសុខភាពបន្តពូជ និងយេនឌ័រនៅក្នុងសហគមន៍ បានកាន់តែប្រសើរឡើងថែមទៀត ៕ មាស សុផាត


ចែករំលែក៖