ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវបានភ្លើងឆេះខ្ទេចខ្ទីត្រឹមតែរយះពេល១ម៉ោងដោយសារឆ្លងចរន្ដអគ្គិសនី

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងនិងរបួសមនុស្សម្នាក់។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពងធំ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ព្រំ គឹមយ៉ុន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានត្រូវ(រងរបួសរលាកខ្លួន ខណះពេលដែលភ្លើងកំពុងឆាបឆេះពេញបន្ទុក ។ផ្ទះទំហំ០៦មx០៧មធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹករនាបក្តារ ។

ខូចខាត:  ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx០៧ម,  -មាសចំនួន១៣ជីក្រវិលផ្លាកទីន០១គូ, -ប្រាក់រៀលចំនួន១០០០០០០០ ៛ (ដប់លានរៀល), ចិញ្ចៀន០២វង់  , អង្ករចំនួន០២បេស្មើ៥០គីឡូក្រាម , -ទូរស័ព្ទចំនួន០៣គ្រឿង , -សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុ:ឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបានអោយដឹងថាប្រតិបិត្តការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ រថយន្តអគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន០៤គ្រឿង រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿងប្រេីប្រាស់ទឹកពីររថយន្តស្មើរនិង៨ម៉ែត្រគូប។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន០១គ្រឿងមិនបានប្រើប្រាស់ទឹកទេ ករណីឆេះនេះមិនបង្ករឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ៕ប៊ុនរិទ្ធី


ចែករំលែក៖