ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូននគរបាលបន្ទាប់ពីរូបគេឆ្កិះសោផ្ទះប្រជាពលរដ្ឋបំណងលួចយកម៉ូតូតែត្រូវអ្នកជិតខាងឃេីញតាមកាមេរ៉ាសុវត្ថិភាពចាប់ឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែតុលានេះ នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ នឹម រី ហៅប៊ិច ភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិ ចោមចៅ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំខ្លែង ឃុំ ព្រៃ ស្លឹកស្រុកទ្រាំខេត្ត តាកែវ ។
ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ ទា សុថា ភេទប្រុស អាយុ៤៩ រស់នៅភូមិព្រៃព្រីងខាងជើង២សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងអ្នកចូលរួមឃាត់ជនសង្ស័យឈ្មោះ ឯក
រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ផ្ទះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ មេការផ្ទះជួលខាងលើបានឃើញជនសង្ស័យចូលផ្ទះជួលបម្រុងលួចយកម៉ូតូគាត់បានបញ្ជាក់ប្រាប់ថា ផ្ទះជួលរបស់គាត់មានរបង និងចាក់សោត្រឹមត្រូវ ។ បន្ទាប់មកបានឃាត់ជនសង្ស័យរួចប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ភ្លាមៗផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរដោយជនសង្ស័យបានបដិសេធន៍ថា គាត់មិនបានចូលលួច អីវ៉ាន់ និងម៉ូតូផ្ទះកើតហេតុនោះទេ ដោយមកលេងមិត្តភក្តិឈ្មោះ អារាជ នៅផ្ទះខាងលើ ចំណែកឯម្ចាស់ផ្ទះគាត់បានបញ្ជាក់ប្រាប់ថា ឈ្មោះម្នាក់ដែលជាមិត្តភក្ដិជនសង្ស័យមិនដែលមាននៅផ្ទះជួលខាងលើនោះឡើយ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះជាម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានកសាងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕សុខាសែនជ័យ