ព័ត៌មានទាន់ហេតុការណ៍៖

ទិវាទីក្រុងស្អាត រមណីយដ្ឋានល្អ ដើម្បីសុខភាព យើងត្រូវអនាម័យ វេចខ្ចប់សំរាមរួចដាក់ក្នុងធុង ឲ្យបានល្អ កុំចោលពាស់វាល ពាស់កាល តាមទីសាធារណ:

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកម៉ុម សារឿន អភិបាលនៃគណ:អភបាលខេត្ត បានអញ្ចើញបើកវេទិការ ទិវាទេសចរណ៍ពិភពលោកលើកទី៤០ ក្រោមប្រធានបទ ទេសចរណ៍នឹងការងារ អនាគត់ដ៍ប្រសើសម្រាប់យើងទាំងអស់គ្នា ដើម្បីទីក្រុងស្អាត អណាម័យល្អ ជីវិតស្រស់បំប៉្រង។

ដោយមានការអញ្ចើញចូលរួមពីរមន្ទី អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាការពារភូមិ នឹងបណ្តាក្រុងនឹងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រួមនឹងអាជីវករ លក់ដូរក្នុងផ្សាសាមគ្គីក្រុងស្ទឹងត្រែងផងដែរ ក្នុងទិវានេះធ្វើឡើងនៅទីតាំងមុខសាលាខេត្តតែម្តង។

លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា: ក្នុងពិធីនេះលោកបានប្រាប់អ្នកសារព៍ត៌មានយើងថា: លោករៀបចំពិធីនេះឡើងដើម្បីឲ្យ បងប្អូនប្រជាពលរដ្ឋនឹងអាជីវករលក់ដូរ ជាពិសេសបងប្អូនដែលមានផ្ទះនៅជាប់នឹងផ្លូវ ជុំវិញផ្សារយើងនេះដើម្បីឲ្យពួគគាត់ស្វែងយល់ នៅការអណាម័យឲ្យបានច្បាស់ ពេលញាំរួចត្រូវចេះវិចខ្ចប់ឲ្យបានស្អាត ត្រូវយកមដាក់ក្នុងធុងសម្រាមដែលមានស្រាប់ កំចោលពាស់វាល ពាស់កាល ព្រោះសម្រាមនេះជាប្រភពមេរោគ តាមរយះសត្វរ៉ុយទៅចំណីអាហារដោយមិនដឹងខ្លួន វានឹងកើតជម្ងឺផ្សេងៗដែលយើងគិតមិនដល់។

លោកបញ្ចាក់ទៀតថា:ក្នុងទិវាទេសចរណ៍ពិភពលោកលើកទី៤០នេះ ដោយការអញ្ចើញចូលរួមលោកអភិបាលនៃគណ:អភិបាលខេត្ត មន្ទីអង្គភាពជុំវិញខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរជាដើម ដើម្បីទីក្រុងស្អាតរម្មណីដ្ឋានល្អ ទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ជាតិនឹងអន្តរ:ជាតិបាន ទាល់តែយើងចេះសម្អាតអណាម័យ ជុំវិញនឹងមុខផ្ទះយើង ឬសួនច្បារទីសាធារណ:ជាពិសេសអាជីវករលក់ដូរជាដើម។ល។

លោកម៉ុម សារឿន អភិបាលខេត្តបានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូលនេះថា: សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែចូលរួមអណាម័យ ទាំងអស់គ្នានូវកាកសំណល់ដែលយើងបរិភោគហើយនឹងសម្ភារ:ប្រើប្រាស់រួច ត្រូវវិចខ្ចប់ឲ្យបានស្អាតរួចយកដាក់ តាមធិងសម្រាមដែលមាន នៅជិតផ្ទះលោកអ្នក នឹងវិញផ្សារឲ្យបានល្អជៀសវាងកំចោលពាស់វាល ពាស់កាលឲ្យរួចតែពីដៃនោះមិនល្អទេ។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ចូលលេងកម្សាន្តដើម្បីបានប្រាក់ចំណូល ដើម្បីអភិវឌ្ឍន៍ក្នុងខេត្តយើងផងចូលរួមដាំដើមឈើ នឹងថែរក្សាអភិក្សដើមឈើដែលមានស្រាប់ ដើម្បីជាម្លប់នឹងខ្យល់បរិសុទ្ធ។

ស្ត្រីម្នាក់ឈ្មោះវាត់ ណាន ជាប្រពលរដ្ឋរស់នៅភូមិស្វាយ ឃុំកោះសំពាយ ស្រុកសៀមបូក បានលើកឡើងថា: គាត់មានការត្រេកអរយ៉ាងខ្លាំង ដែលអាជ្ញាធរមានរៀបចំកម្មវិធី ទិវាទេសចរណ៍ដើម្បីទីក្រុងស្អាតនេះឡើង ដើម្បីឲ្យបងប្អូននឹងអាជីវករលក់ដូរយើង ពួគគាត់ចេះសម្អាតអណាម័យ នឹងចេះវិចខ្ចប់ឲ្យបានស្អាត យកមកក្នុងធុងសម្រាមដែលមានស្រាប់។

អ្នកស្រីបន្តថា:ពិធីនេះមកពីបណ្តាក្រុងនឹងស្រុកទាំង៦ ដើររើសសម្រាមដែលបងប្អូនយើង ញាំហើយបោះចោលគ្មានសណ្តាប់ធ្នាប់ ហើយពួគគាត់មកពីរស្រុកឆ្ងាយពីរខេត្ត ខំចំណាយពេលដើម្បីចូលរួមទីក្រុងស្អាត គាត់សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នឹងអាជីវករយើងមេត្តាចូលរួម អណាម័យនឹងថែរក្សាសម្រស់ទីក្រុង ជាពិសេស ដើម្បីសុខភាពយើងនឹងគ្រួសារយើងទាំងអស់គ្នា ៕ មាស សុផាត


ចែករំលែក៖