ព័ត៌មានទាន់ហេតុការណ៍៖

​កម្សត់ខ្លាំងពេលដឹងជីវិតពិតរបស់ រ៉ន ណាវី ដែលសុខ ស្រីនាង មិនឲ្យជាប់ក្នុងកម្មវិធី Cambodian Idol Junior

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ ​មហាជន​ដែល​បាន​ទស្សនាការ​ប្រលង​ចម្រៀង​នៅក្នុង​ ​កម្មវិធី​ ​Cambodian​ ​Idol​ ​Junior​  បានផ្ទុះការរិះគន់ទៅលើការសម្រេចចិត្តរបស់គណកម្មការ សុខ ស្រីនាង ដែលឆ្លើយទេ មិនទទួលយក បេក្ខជន កុមារី រ៉ន ណាវី  ដែលមានសម្លេងពីរោះមិនចាញ់មនុស្សធំនោះ ។កាន់តែខ្លោចចិត្តអាណិតកុមារីរូបនេះក្រោយពីមានការទម្លាយអំពីប្រវត្តិកម្សត់របស់នាងដែលត្រូវឪពុកបោះបង់គ្រានាងចាប់កំណើ់តនៅក្នុងផ្ទៃម្តាយ៣ខែម្ល៉េះ។

គេចាំបានថានៅក្នុង​សប្តាហ៍​ទីពីរ​ ថ្ងៃទី​ ​០៦ ខែតុលា ឆ្នាំ ២០១៩ កន្លងមកនេះ ​កុមារី​ ​រ៉ន​ ​ណា​វី ​​វ័យ​ ​៨​ ​ឆ្នាំ​ ដែលគេស្គាល់ថាជា​ប្អូនស្រី​របស់​ ​រ៉ន​ ​ចាន់​ឌីន​ ​នោះ​បាន​​ចូលរួម​ប្រលង​នៅក្នុង​កម្មវិធី​ ​Cambodian​ ​Idol​ ​Junior​ ​ដោយ​លើកយក​បទ​ ​ពីដើម​មក​បកស្រាយ​ មាន​ចំណងជើង​ថា​ ​«បុ​រី​ជូ​ឡុង​» ​។​ ​

នាងបានបកស្រាយបទចម្រៀងនេះយ៉ាងពិរោះ ព្រោះនៅ​វ័យក្មេងមែនពិត ​តែ​កុមារី​រូប​នេះ​ មាន​សម្លេង​ពីរោះ​ មិនចាញ់​មនុស្ស​ធំ​ឡើយ​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ស្តាយ​ កុមារី​វ័យ​ ​៨ ឆ្នាំ​រូប​នេះ​ រង់ចាំលទ្ធផលសម្រេចចុងក្រោយ ​ពី​គ​ណៈ​កម្មា​ការ​ ​សុខ​ ​ស្រី​នាង​ តែបែរជា​ទទួល​បាន​ចម្លើយទេ​( ​No​) ទៅវិញ​ ។ ​

មហាជនជាច្រើនថ្លែងការរិះគន់ក្រោយពីបានស្តាប់ការបកស្រាយយ៉ាងពិរោះរបស់កុមារីរូបនេះប៉ុន្តែបែជាមិនទទួលបានលទ្ធផលសមទៅនឹងសមត្ថភាព និងទឹកដមសំឡេងរបស់បេក្ខជន។ កាន់តែខ្លោចចិត្តអាណិតកុមារីរូបនេះគឺក្រោយពីមានការទម្លាយប្រវត្តិពិតរបស់កុមារីរូបនេះ គឺនាងត្រូវបានឪពុកបោះបង់ចោលទាំងខ្លួននៅក្នុងផ្ទៃម្តាយទើបបាន៣ខែម្ល៉េះ។

ប្រភពសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ម្តាយរបស់ រ៉ន ណាវី មានវ័យជិត៤០ ឆ្នាំហើយ បច្ចុប្បន្នជាកម្មការិនីរោងចក្រមួយ ហើយក៏ជាអ្នកចម្រៀងតាមវង់តន្ត្រីសម័យមួយផងដែរ។ ប្រភពថាពិតជាអភព្វ កុមារីរូបនេះ​ និងបងស្រី រ៉ន ចាន់ឌីន មិនដែលទទួលបានការថ្នាក់ថ្នមពីឪពុកទេ ហើយគេចាំបានដែរថាកាលពីប៉ុន្មានឆ្នាំមុនថ្ងៃឪពុករបស់ពួកគេការស្រីថ្មីនោះ ណាវី និង ចាន់ឌីន ក៏បានយករូបថតម្តាយរបស់ខ្លួនដើរចូលរោងការឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។

ជីវិតកម្សត់ខ្វះភាពកក់ក្តៅ រស់នៅបែបខ្វះមុខខ្វះក្រោយ ហើយត្រូវមកជួបរឿងបរាជ័យដែលមិនអស់ចិត្តពិតជាធ្វើឲ្យអ្នកដឹងរឿងជិវិតពិតកុមារីរូបនេះរំជួលចិត្តជាខ្លាំង។ គួរ​ឱ្យដឹងថា​ កន្លងមក​កុមារី​ ​រ៉ន​ ​ណា​វី ​ក៏​ធ្លាប់​មាន​បទចម្រៀង​ផ្ទាល់ខ្លួន​គឺ​បទ​ «​រង់ចាំ​សន្យា»​ ​ដោយ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អ្នកទស្សនា នៅតាមបណ្តាញសង្គមហ្វេសបុក​ជាច្រើនផងដែរ​។​ ​ បទចម្រៀងនេះក៏បានឆ្លុះបញ្ចាំងពីជីវិតពិតរបស់កុមារីអភព្វរូបនេះផងដែរ។
គួរបញ្ជាក់ដែរថា រ៉ន ណាវី ហៅ អូនញ៉ាញ់អាយុ៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នរៀងថ្នាក់ទី៣នៃសាលាបឋមសិក្សាហ៊ុន សែន ពោធិចិនតុង។ នាងមានបងប្អូន២នាក់ ដែលបងស្រីនាងគឺ រ៉ន ចាន់ឌីន ក៏ធ្លាប់ឆ្លងដល់វគ្គផ្តាច់ព្រ័តនៃកម្មវិធីប្រកួត The Voice Kid Cambodia រដូវកាលទី១កាលពីឆ្នាំ២០១៧ ផងដែរ៕  វឌ្ឍនា


ចែករំលែក៖