ព័ត៌មានទាន់ហេតុការណ៍៖

បាត់​ពី​ផ្ទះ​អស់​រយៈពេល​៤​ថ្ងៃ​ហើយ ​ប្រទះ​ឃើញ​ស្លាប់ដោយចងក មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​គង្វាលគោ​បាន​ប្រទះ​សព​បុរស​ម្នាក់​ចង​.​ក សម្លាប់​ខ្លួន​នៅ​ចង្កេះភ្នំ​កង​វ៉ា មាន​សភាព​ហើម​ស្អុយ ដែល​ហេតុការណ៍​បង្ក​កា​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែតុលា​នេះ ស្ថិត​នៅ​ចង្កេះភ្នំ​កង​វ៉ា ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ម្នាក់​ឈ្មោះ រឿង សំ​ភួ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ បាន​ទៅ​បេះ​ផ្លែទាប​ទុំ​ក៏​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់​ដែល​ចង​.​ក ជាប់​នឹង​ដើម​ព​ពួ​ល​ថ្ម ដែល​មាន​កម្ពស់ ២,៥ ម៉ែត្រ ចង​ដោយ​ខ្សែ​អង្រឹង ។ ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម​ង្ត ។

បើ​តាម​សាច់ញាត្តិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រហ្ម ពុ​យ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កង​វ៉ា​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​កូនប្រុស​ឈ្មោះ ព្រហ្ម ប្រុស និង​ព្រហ្ម សំ​រិ​ទ្ធ ។ ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ប្រចាំ ហើយ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​តែងតែ​និយាយ​ថា ពិបាក​រស់នៅ ហើយ​មាន​ជំងឺ​តេ​តា​ណោះ ប្រចាំ​កាយ​ទៀត​ផង​ចង់​តែ​សម្លាប់​ខ្លួន ពេល​និយាយ​ហើយ​ជន​រង​គ្រោះ​ក៏​ដើរ​បាត់​ពី​ផ្ទះ អស់​រយៈពេល​៤​ថ្ងៃ ហើយ​ប្រទះ​ឃើញ​សាកសព​ចង​.​ក​តែ​ម្ដង ។

ក្រោយ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​បូជា​នៅ​កន្លែង​កើតហេតុ ។ ជាមួយ​គ្នា​នោះ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ​ក៏​បាន​ចូលរួម​បុណ្យសព​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ ៕សំ វិច្ឆិកា


ចែករំលែក៖