ព័ត៌មានទាន់ហេតុការណ៍៖

លេចមុខ រ៉េត ស៊ូហ្សាណា ច្រៀងរួមជាមួយកំពូលតារាសម្តែងចិនDicky Cheung

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងស្រីវ័យក្មេងរបស់កម្ពុជាកញ្ញា រ៉េត ស៊ូហ្សាណា លេចមុខក្នុងផ្ទាំងផ្សព្វផ្សាយខួបគម្រប់មួយឆ្នាំរបស់សណ្ឋាគារមួយដែលប្រមូលផ្តុំដោយតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសចិនជាច្រើនរូបពិសេសកំពូលតារាសម្ដែងចិនលោក Dicky Cheung។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០១៩មកម្ល៉េះ។

ពិតជាមិនធម្មតាដែលតារាចម្រៀងស្រីស្រស់សោភា រ៉េត ស៊ូហ្សាណា អាចក្តាប់បានឱកាសច្រៀងរួមគ្នាជាមួយតារាចិនលំដាប់ជួរមុខ។ មិនទាន់ទទួលបានការបញ្ជាក់ពីតារាស្រីរូបនេះនៅឡើយ ប៉ុន្តែយោងតាមប្រភពជិតដិតបានបញ្ជាក់ថា មិនត្រឹមតែរូបសម្រស់ទេ សូម្បីការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងក៏ល្អទើបនាងក្លាយជាជម្រើសរបស់ផលិតករចិន។

ប្រភពលើកឡើងដែរថាការប្រគំតន្ត្រីទ្រង់ទ្រាយធំនេះនឹងធ្វើឡើងដើម្បីអបអរខួបគម្រប់មួយឆ្នាំរបស់សណ្ឋាគាមួយរបស់វិនិយោគិនជនជាតិចិននាឆ្នេរឯករាជខេត្តព្រះសីហនុ ហើយត្រូវបានគេដឹងថាមានភ្ញៀវពិសេសជាតិ និងអន្តរជាតិជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

គួរបញ្ជាក់ដែរថា Dicky Cheung បានចូលប្រឡូកក្នុងកម្មវិធីសំដែងនៅដើមទសវត្សឆ្នាំ ១៩៨០ ដោយបានចុះកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ TVBរបស់ប្រទេសចិន ។ គាត់បានឈ្នះពានរង្វាន់ទេពកោសល្យច្រៀងទេពកោសល្យប្រចាំឆ្នាំថ្មីប្រចាំឆ្នាំលើកទី ៣ ក្នុងឆ្នាំ ១៩៨៤។ រហូតមកដល់ពាក់កណ្តាលទសវត្សទី ៩០ គាត់បានតស៊ូអស់រយៈពេលជាច្រើនឆ្នាំដោយធ្វើការជាតារាសម្តែងអ្នកចំរៀងដែលមានប្រាក់ខែទាបហើយលេចមុខម្តងម្កាលនៅក្នុងខ្សែភាពយន្ត។ រ៉េត ស៊ូហ្សាណា គឺជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ។ នាងល្បីឈ្មោះខ្លាំងក្រោយពីនាងបានចូលរួមប្រកួតក្នុងកម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី២ កាលពីឆ្នាំ២០១៦៕ វឌ្ឍនា


ចែករំលែក៖