ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របេីកឆ្លងផ្លូវត្រូវរថយន្តតាកូម៉ាបុកខ្ទាតទៅបុករថយន្តឡិចស៊ីសរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖  រថយន្តហាយឡែនឌ័រមួយគ្រឿង បេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តតាកូម៉ា មួយគ្រឿងសង្ស័យស្រវឹងបេីកមកបុកបណ្តាលឲ្យខ្ទាតទៅបុកនិងរថយន្តឡិចស៊ីសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតបន្ទាប់មករថយន្តបង្កបានបេីកគេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី​យប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩​ នៅ តាមបណ្ដោយមហាវិថី សហពន្ធ័រុស្សី​ ក្នុងសង្កាត់ការកាប១​ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញ​ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AD-​6472​ បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី​ ក្នុងទិសដៅពី​លិចទៅកើត​ ពេលមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ​ ពេលដែលកំពុងបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ2R-6709 មិនចាំពណ៌បើកបរ​ដោយបុរសម្នាក់​សង្ស័យស្រវឹងស្រាបើកបរស្របទិសដៅគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតហើយជ្រុលទៅបុករថយន្ត ឡិចសុីសមួយគ្រឿងទៀតពណ៌ស​ ​ពាក់ស្លាកលេខភ្នំពេញ​2AK-​0759​ បើកបរដោយបុរសម្នាក់​​ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សុី​ ក្នុងទិសដៅ​ពី​កើត​ទៅលិច​ ​ប​ណ្ដាលឲ្យរងការខខូចខាតយ៉ាងដំណំតែសំណាងល្អគ្មាននាក់រងរបួសនោះទេ ។

ប្រភពបន្តទៀតថា​ បន្ទាប់ពីកើតហេតុអ្នកបើកបរ​រថយន្ត​ តាកូម៉ា​ បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តរងគ្រោះទាំង២គ្រឿងតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ក៍បានចុះមកដល់តាមរករថយន្តបង្កនោះដែរតែរកមិនឃើញ​បន្ទាប់មកក៏អោយភាគីរងគ្រោះទាំង២ដើម្បីធ្វើការសម្របសម្រួលគ្នាដែរតែមិនត្រូវ ទើបសមត្ថកិច្ចបានវាស់វែងរួចរាល់ហើយក៍បានយករថយន្តទាំងពីគ្រឿងនោះទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ​


ចែករំលែក៖