ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តតាកូម៉ា មួយគ្រឿងសង្ស័យស្រវឹងបេីកមកបុកបណ្តាលឲ្យខ្ទាតទៅបុកនិងរថយន្តឡិចស៊ីសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតបន្ទាប់មករថយន្តបង្កបានបេីកគេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅ តាមបណ្ដោយមហាវិថី សហពន្ធ័រុស្សី ក្នុងសង្កាត់ការកាប១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AD-6472 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ពេលដែលកំពុងបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2R-6709 មិនចាំពណ៌បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើកបរស្របទិសដៅគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតហើយជ្រុលទៅបុករថយន្ត ឡិចសុីសមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-0759 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សុី ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យរងការខខូចខាតយ៉ាងដំណំតែសំណាងល្អគ្មាននាក់រងរបួសនោះទេ ។
ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្ត តាកូម៉ា បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តរងគ្រោះទាំង២គ្រឿងតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះមកដល់តាមរករថយន្តបង្កនោះដែរតែរកមិនឃើញបន្ទាប់មកក៏អោយភាគីរងគ្រោះទាំង២ដើម្បីធ្វើការសម្របសម្រួលគ្នាដែរតែមិនត្រូវ ទើបសមត្ថកិច្ចបានវាស់វែងរួចរាល់ហើយក៍បានយករថយន្តទាំងពីគ្រឿងនោះទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ