ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មានបុរសម្នាក់ត្រូវបានគេប្រទះឃើញ ចងកនៅចំណុច បន្ទាយវរៈសេនាតូចលេខ១ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។
ប្រភពពីសមត្ថកិចបានឲ្យដឹងថា សពមានឈ្មោះ យិន ធឿន ភេទប្រុស ៥២ឆ្នាំ មុខរបរ យោធិនចូលនិវត្តន៍ អតីតយោធាវរៈ១ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកផ្អាវ ឃុំទឹលល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះមូលហេតុគេនៅពុំទាន់ដឹងទេ គ្រាន់តែពីមុនមកគេធ្លាប់ឃើញគាត់ជាមនុស្សចូលចិត្តពិសាស្រា ។
ក្រោយពេលពិនិត្យរបស់ជំនាញប៉ូលិស និងសមមត្ថកិច្ច អាវុធហត្ថ ឃើញថា សាកសពខាងលើពិតជាស្លាប់ដោយសារយកខ្សែលីឡុងពណ៌ស (ខ្សែគោ) ចងកខ្លួនឯងទៅលើដើមឈើ ពិតប្រាកដមែន ។
បច្ចុប្បន្នសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ