ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន​ សែន​ បែងចែកអាវរងារាប់ម៉ឺន​ ជូនវីរៈកងទ័ពដែលខិតខំថែរក្សាការពារសុខសន្តិភាពនិងបូរណភាពទឹកដីជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានធ្វើការបែងចែកអាវរងាដែលមានស្រាប់ចំនួន៤ម៉ឺនអាវ ជូនដល់កងកម្លាំងប្រដាប់អាវុធទិសភូមិភាគទី១ ភូមិភាគទី៤ និងភូមិភាគទី៥ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ ព្រមទាំងបែងចែកបន្តបន្ទាប់រហូតដល់គ្រប់៨ម៉ឺនអាវជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ទិសដែលបាននិងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែននិងតាមបណ្តាកោះក្នុងដែនសមុទ្រកម្ពុជា​ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ ស្តីពី​ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ នៅថ្ងៃទី១១​ ខែតុលា​ នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​ ថា​ ការបែងចែកនេះ​ គឺ​ ដោយសារកងទ័ពតែងតែខិតខំថែរក្សាការពារសុខសន្តិភាពនិងបូរណភាពទឹកដីជាតិមាតុភូមិដោយអង់អាចក្លាហាននិងឥតងាករេ​ ៕ ចេស្តា


ចែករំលែក៖