ខេត្តសៀមរាប៖ កម្លាំងនគរបាលរដ្ឋបាលស្វាយដង្គុំ បានឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់ លួចទ្វារដែកនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 វេលាម៉ោង 14, 00 នាទី ត្រង់ចំណុច ដីឡូតិ៍គ្មានផ្ទះ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី01- ឈ្មោះ វុធ វ៉ាន់ ភេទប្រុស អាយុ 30 ឆ្នាំ មុខរបរដាំបន្លែលក់ ទី02-ឈ្មោះវ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ 20 ឆ្នាំ មុខរបរមិនពិតប្រាកដ ទី03-ឈ្មោះ បូ សំណាង ភេទប្រុស អាយុ 11 ឆ្នាំ មុខរបរ សិស្ស ទាំងបីនាក់រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួច ដោយមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ។
ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប៉ុស្ដិ៍នគរបាលរដ្ឋ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យធ្វើការឃាត់ខ្លួនជនល្មើសទាំង០២នាក់ដែលបានប្រព្រឹត្តបទល្មើសនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 វេលាម៉ោង 14, 00 នាទី នៅត្រង់ចំណុច ដីឡូតិ៍គ្មានផ្ទះ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ជនសង្ស័យឈ្មោះ វុធ វ៉ាន់ ,វ៉ុន សារ៉ាត់ និងឈ្មោះ បូ សំណាង បាននាំគ្នាបើករ៉ឺម៉កម៉ូតូ ចំនួន01 គ្រឿង ទៅធ្វើសកម្មភាពលួច ទ្វាររបង ធ្វើអំពីដែក ចំនួនពីរ ផ្ទាំង ដែល មួយផ្ទះមួយផ្ទាំងៗ មានប្រវែង ប្រហែលជាង03 ម៉ែត្រ ជាទ្វាររបស់ម្ចាស់ ដីឈ្មោះ ទូច រាសី ភេទប្រុសអាយុ 23 ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ដីឡូតិ៍ មានទីលំនៅបច្ចុប្បន្នភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពេលដែលជនសង្ស័យទាំង03 នាក់ធ្វើសកម្មភាពលួចទ្វារដែកខាងលើបានហើយបានលើកដាក់លើរឺម៉ក ហើយបើកម៉ូតូចេញ ពេលបើកចេញក៏មាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឃើញសកម្មភាពរបស់ជនសង្ស័យទាំង03 នាក់ ខាងលើក៏បានរាយការណ៍ទៅម្ចាស់ ដីឡូតិ៍ ហើយម្ចាស់ដីឡតិ៍ក៏បានរាយការណ៍ឱ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងប្រជាការពារចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមទាំងរ៉ឺម៉កដែលដឹកទ្វារដែកខាងលើ យកមកសាកសួរ ក្រោយពីការសាកសួរ ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួច ទ្វាររបងខាងលើពិតប្រាកដមែន ក្នុងគោលបំណងយកទៅលក់ យកប្រាក់ បន្ទាប់មកជនសង្ស័យឈ្មោះ វុធ វ៉ាន់ បានឆ្លើយសារភាពបន្ថែមថា កន្លងមកក្នុងដើមខែ កញ្ញា ឆ្នាំ 2019 រូបគេបាន ធ្វើសកម្មភាព លួចទ្វារដែកនៅចំណុចខាងលើ តែម្នាក់ឯង លួចបានចំនួន05 ផ្ទាំងនៅកន្លែងដដែល ហើយរូបគេបានយកទៅលក់ នៅកន្លែងទិញ-លក់ អេតចាយបានចំនួន 5ម៉ឺនរៀល។
ក្នុងចំណោមជនសង្ស័យនគរបាលបាមធ្វើការឃាត់ដើម្បីរៀបសំណុំរឿងបញ្ជូនទៅតុលាការតែ ពីរនាក់ 1-ឈ្មោះ វុធវ៉ាន់ 2-ឈ្មោះ វ៉ុន សារ៉ាត់ ចំណែក ជនសង្ស័យឈ្មោះ បូ សំណាង អាយុ11ឆ្នាំ សុំគោលការណ៍ឲ្យអាណាព្យាបាលធ្វើការធានា ៕ ប៊ុនរិទ្ធី