ព័ត៌មានទាន់ហេតុការណ៍៖

លោកសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាដោយយកដំបងគ្រញូងវាយលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រះសង្ឃ១អង្គ មានចិត្តឆេវឆាវ គ្រាន់តែជនរងគ្រោះនិយាយថា លោកបង កុំមាត់ឮៗពេក សង្ឃអង្គនេះ ឮជនរងគ្រោះនិយាយដូច្នោះ ក៏យកដំបងគ្រញូងមកវាយលើជនរងគ្រោះពីក្រោយ បណ្តាលឲ្យបាក់ឆ្អឹងខ្នងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 វេលាម៉ោង 11:30នាទី នៅវត្តសេរីឧត្តម ភូមិជាន់លែង ឃុំ មានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ លោកសង្ឃព្រះនាម គឹម វង្សវិជ្ជា ហៅ (ចាន់ ករុណា) ព្រះជន្ម59ព្រះវស្សា បានយកដំបងឈើ គ្រញូងវាយទៅលើជនរងគ្រោះឈ្មោះ អាំង កុកហ៊ីម ភេទប្រុស អាយុ45ឆ្នាំ រស់ នៅភូមិ ឃុំ កើតហេតុខាងលើត្រូវចំផ្នែកខាងខ្នង ឆ្អឹងខ្នងមួយដំបង បណ្តាលឲ្យរងរបួសជាទម្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងបានចុះទៅពិនិត្យ និងអន្តរាគមន៍បានទាន់ពេលវេលា ។ ជនរងគ្រោះមានស្លាកស្នាមរបួសកន្ទួល និងជាំក្រហមនៅលើផ្នែកខាងខ្នង ប្រមាណ 30 cm ទើបសន្និដ្ខានថា ជនរងគ្គ្រោះរងការប៉ះទង្គិចនឹងវត្ថុរឹងប្រភេទមូលទ្រវែង ។

ជនបង្កជាព្រះសង្ឃ ត្រូវបានឃាត់ខ្លួន ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំដើម្បីសង្គ្រោះ។

បើតាមសមត្ថកិច្ចថា មូលហេតុមកពី ជនរងគ្រោះបានហាមជនសង្ស័យកុំឲ្យនិយាយលឺៗ ខ្លាំងៗពេក ព្រោះយាយៗ គាត់ខ្លាច ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្នានន គរបាលស្រុកសណ្ដាន់ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖