ព័ត៌មានទាន់ហេតុការណ៍៖

​​ជនសង្ស័យប្រុសស្រី២នាក់សមត្ថកិច្ចបញ្ជូនទៅតុលាការ​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី​១៤ ​ខែតុលា ​ឆ្នាំ​២០១៩ ពាក់ព័ក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ។

ករណីនេះ បានប្រព្រឹត្តនៅខាងមុខកាស៊ីណូម៉ុក​បាយ​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល ​សង្កាត់​បាវិត​ ក្រុង​បាវិត ​ខេត្តស្វាយរៀង​ ។ ​

សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនសង្ស័យ​ទី​១​ ឈ្មោះ ​ជា​ វិបុល​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជា​បុគ្គលិក​កាស៊ីណូ ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​១១ ​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ។ ទី២ ឈ្មោះង្វៀន ធីមីយាន ភេទស្រី អាយ​២៧​ឆ្នាំ ​ជនជាតិ​វៀតណាម ​ជា​បុគ្គលិក​លក់​បាយ​ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល ​សង្កាត់​បាវិត ​ក្រុង​បាវិត​ ។ ​

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថាៈ ​ខ្លួន​ទុក​ថ្នាំញៀន​នៅក្នុង​បន្ទប់​ជួល​លេខ​១១​ ផ្ទះសំណាក់​រុង​នី​តា​ រហូតដល់​ម៉ោង​២១​និង​៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ង​វរៈសេនីយ៍ឯក​ស្រី​វុត្ថា​បាន​ចុះ​ទៅដល់​បន្ទប់​ជួល​ដោយ​ធ្វើការ​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​: ម្ស៉ៅក្រាមពណ៌ថ្លា ចំនួន២៨កញ្ចប់ ថ្នាំ​គ្រាប់​ពណ៍​ផ្ទៃមេឃ​ចំនួន​៣៣​កញ្ចប់​ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង​ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន១គ្រឿង ប្រាក់ដុងចំនួន១.២០០.០០០​ដុង​ ។ ​

ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថាៈ ​រហូត​ដល់​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃ​ដដែល​ សមត្ថកិច្ច​ជំនាញ​បានឆែកឆេរ​បន្ទ​ប់​ជួល​លេខ​២០​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ដោយបាន​រកឃើញ ​និង​ចាប់បាន​វត្ថុតាង​រួមមាន​ ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​ ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ​ទូរស័ព្ទ​ចំនួន​២​គ្រឿង ​ប្រាក់ដុងចំនួន៤៥៥.០០០​ដុង​ ប្រាក់ដុល្លារចំនួន៥ដុល្លារ ។

ក្រោយពី​បញ្ចប់​ការឆែកឆេរ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់​ឈ្មោះ​ង្វៀង​ ធី​មី​យាង ​ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​២០ ​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត ​ក្រុង​បាវិត​ ក៏បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​សាកសួរ​កសាង​សំណុំរឿង​ទៅតាម​ផ្លូវច្បាប់​ ៕ យឹម សុថាន


ចែករំលែក៖