ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់បែក២គ្រាប់ នៅធុងសំរាមបង្កការភ្ញាក់ផ្អើល តាមពិត ជាគ្រាប់បែកជ័រសោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពលរដ្ឋបានប្រទះឃើញហើយរាយការណ៍ប្រាប់សមត្តកិច្ចថា  មានគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាមម្តុំទួលខ្សាច់ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចដែលចុះពិនិត្យបញ្ជាក់ថា ជាគ្រាប់បែកជរ័ទេ ។

តាមនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៤ប្រាប់ថា គ្រាប់បែកជរ័នេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែនចឹង និងថាទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភយ័ខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ ។

បច្ចុប្បន្នគ្រាប់បែកជរ័នេះសមត្ថកិច្ចបាន យកចេញហើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖