ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិជន៤ នាក់ធ្វើសកម្មភាពបំបែកសោកម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ក្រោយធ្វើសកម្មភាពលួច កាច់បំបែកសោ-កម៉ូតូ និងវាយប្លន់ជនជាតិចិនដូចគ្នាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅម្តុំឧតុនិយម សង្កាត់៣ ក្រុងព្រះ សីហនុ។

ជនសង្ស័យទាំង៤នាក់៖ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ , ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុងព្រះសីហនុ , ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ឧបករណ៍សំរាប់ចម្លងសោរ, ឧបករណ៍សំរាប់ឆ្កឹះសោរ, សក់ក្លែងក្លាយចំនួន២ (សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ស្រោមមុខខ្មៅ ឃើញតែរង្វង់ភ្នែកចំនួន៤(សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ដំបងដែករលាស់ចំនួន២ដើម, មួកចំនួន ៣, ពិលឆក់ចំនួន ១, វិទ្យុទាក់ទងចំនួន ១, ម៉ាស៊ីនឆូតលុយ ចំនួន ១, លិខិតឆ្លងដែន ចំនួន ០២ច្បាប់, ផ្លែកាច់សោ-កម៉ូតូចំនួន១៤ ផ្លែ, ដងសំរាប់កាច់បំបែកសោរកម៉ូតូលេខ ៨ ចំនួន ២ដើម, ដែកកាច់បំបែកសោ Solex ២ដើម, ឧបករណ៍សំរាប់បើកLock សន្ទះសោរម៉ូតូ១, ម៉ាស់ ចំនួន ១០, សោរម៉ូតូចំនួន ៣, សោរអក្សរ T ចំនួន ២, ឧបករណ៍សំរាប់បំបែកកញ្ចក់រថយន្ត ចំនួន ១, ឧបករណ៍សំរាប់ផ្តាច់ប្រព័ន្ធ Lock រថយន្ត ចំនួន ១, ឧបករណ៍សំរាប់កាច់បំបែកសោរទូរដែក ចំនួន ១, ឧបករណ៍សំរាប់ឆ្កឹះសោរទា្វររថយន្ត , ទ្វារផ្ទះ , សោរម៉ូតូ , សោរផ្ទះ មួយចំនួនធំ និងម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង។

ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ឆ្លាម សមុទ្រ


ចែករំលែក៖