ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូលឿនធ្លាក់ផ្លូវទំនប់តាកុយបាក់កស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ផ្លោងហោះចេញពីម៉ូតូបោកទៅនឹងជើងទំនប់ ដែលមានជម្រៅជ្រៅបណ្តាលឲ្យបាក់កធ្លាក់ចូលទឹកស្លាប់ បន្ទាប់ពីយុវជនរូបនេះ បានជិះម៉ូតូយ៉ាងលឿនលើផ្លូវខ្នងទំនប់ ដួលម្នាក់ឯង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវវេលាម៉ោង ១១ និង ៣០នាទីនៅយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុច លូទី២ ទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គី វាសនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង តាមផ្លូវខ្នងទំនប់តាកុយ ក្នុងទិសដៅពីកើតមកលិចដោយបើកក្នុងល្បឿនយ៉ាងលឿនពេលមកដល់ចំណុចកើតហេតុ ក៍បណ្តាលឲ្យជនរងគ្រោះដួលជាច្រើនត្រឡប់បោកទៅនឹងផ្លូវធ្លាក់ចូលទៅក្នុងទឹកបណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសព និងបសន្និដ្ឋានថា ករណីនេះជនរងគ្រោះបានបង្ករគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងបណ្តាលឲ្យស្លាប់ និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ៕ ចន្ថា


ចែករំលែក៖