ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង ឆ្លងផ្លូវបែកជាបួនទៅត្រង់មិនបានប្រយ័ត្ន ក៏ត្រូវម៉ូតូXRបើកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៧ កែងផ្លូវលេខ១៦១នៅចំណុចក្បែរ នឹងស្តុបនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-4336 បើកបរតាមបណ្តោយផ្លូវលេខ១៦១ ក្នុងទិសដៅពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុ បំណងបើកទៅត្រង់ឆ្លងផ្លូវបែកជាបួន ប៉ុន្តែទើបឆ្លងបានពាក់កណ្តាលផ្លូវ ក៏ត្រូវម៉ូតូម៉ាក XR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-2566 បើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិចបើកបរក្នុងល្បឿនយ៉ាងលឿនមិនបន្ថយល្បឿន អកហ្សើជ្រុលបុក និងម៉ូតូហុងដាស្តុបពីចំពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង បោកក្បាលសម្លប់ស្តូកស្តឹងហូរឈាមពេញផ្លូវ នៅកន្លែងកើតហេតុតែម្តង រីឯម៉ូតូរងការខូចខាតដាច់ម៉ាសុីនចេញពីគ្នាតែម្តង ចំណែកឯម៉ូតូXRវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះអ្នកបើកម៉ូតូរបួសធ្ងន់ភ្លាមៗ នោះរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន បានមកដល់ដឹកយកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតតែម្តង ។
ក្រោយពេលកើតហេតុ ម៉ូតូភាគីទាំងសងខាងវិញ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ