ភ្នំពេញ ៖ ឆ្លងចរន្តភ្លើងឆាបបណ្តាលឲ្យឆាបឆេះរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ ព្រះកុសមៈហៅពេទ្យលោកសង្ឃ យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរងរបួសតៃកុងរថយន្តម្នាក់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់រថយន្តសង្គ្រោះបន្ទាន់បានដូរបំពង់អុកស៊ីសែនទៅរថយន្ត មួយទៀត ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បន្តរាលដាលទៅរថយន្ត២គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សន្តិសុខ និងប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានដើម្បីចុះអន្តរាគមន៍ពន្លត់ភ្លាមៗតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ទើបរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល ៕ ជ្រោយពេជ្រ