ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជនសង្ស័យម្នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ វាលវង់ឃាត់ខ្លួនលួចកាបូបលួចមិនបានសម្រេច ត្រង់ចំនុចមុខស្តាតអូរឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍វាលវង់ឃាត់ខ្លួន ស្រ្តីជនសង្ស័យម្នាក់ ក្នុងខណៈធ្វើសកម្មភាពប៉ុនប៉ងលួចរូតកាបូបលួចមិនបានសម្រេច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ នៅត្រង់ចំនុចមុខស្តាតអូរឡាំពិកផ្លូវ២១៧ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពី ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបាន ជិះម៉ូតូជាមួយឪពុកមកមើលបាល់ទាត់រួចហើយក៍បានយកម៉ូតូមកផ្ញើរពេលផ្ញើររួចបានដើរមកច្រក ចូលស្តាតអូរឡាំពិកកន្លែងលក់សំបុត្ររកទិញសំបុត្រចូលមើលបាល់ទាត់ដោយជនរង គ្រោះស្ពាយកាបូបដាក់ពី ក្រោយខ្នងស្រាប់តែមានជន សង្ស័យបានធ្វើសកម្មភាពរ៉ូតកាបូបស្តាយនៅខ្នងភ្លាមនោះឪពុកជនរងគ្រោះឃើញទាន់ក៍ចាប់ឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់និងនាំមកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលវាលវង់តែមង្ត។

ជនសង្ស័យ ឈ្មោះចាន់ លាភ ភេទ ស្រីអាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរៈ ជួយលក់ចាប់ហួយបង ទីលំនៅផ្ទះជួលមិនចាំលេខ ក្រោយផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមពុំមានសារធាតុញៀន ) ។ វត្ថុតាងដកហូតរួមមានៈ កាបូបស្ពាយចំនួន ០១ ប្រាក់ចំនួន ១០០០០០(ដប់មុឺនរៀល) ។

ជនរងគ្រោះ ឈ្មោះ អ៊ុំ គឹមឡេងភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ១១៥E០ ផ្លូវ ជាតិលេខ០២សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖