ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រថយន្តកិនអ្នកបើកបរម៉ូតូទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង២១និង០០នាទី ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1J-0576 បើកបរដោយឈ្មោះ ភិន ភក្ដី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរបើកបររថយន្តដឹកប្រេងក្រុមហ៊ុនតេលា ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបុកឆ្កែរត់ឆ្លងកាត់ផ្លូវបណ្ដាលឲ្យដួលម៉ូតូហើយត្រូវបានរថយន្តបើកបរស្របទឹសពីក្រោយកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចនាញកំពុងស្រាវជ្រាវ រកបើករថយន្តដែលគេចចេញពីកន្លែងកើតហេតុ និង វាស់វែងធ្វើរបាយការណ៍ ប្រមូលវត្ថុតាងម៉ូតូយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕ ប៊ុនរិទ្ធី