ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះតូបមួយខ្នងធំខ្ទេចខ្ទីទាំងស្រុង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិអូពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រភេទសំណង់តូប ដំបូលប្រក់ស័ង្កសី ទំហំ០៨ម៉ែត្រ គុណ៩ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ខឹម ចេក ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ជឹម រ៉ុន អាយុ៣៩ឆ្នាំ មូលហេតុ ផ្ទុះកំប៉ុងហ្គាស ខូចខាត ឆេះតូប០១ខ្នងទាំងស្រុង ទំហំ០៨ម៉ែត្រx០៩ម៉ែត្រ អីវ៉ាន់ក្នុងតូបទាំងអស់ គិតជាទឹកប្រាក់សរុបប្រហែល១០.០០០ដុល្លារ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងនោះ សមត្ថកិច្ចពុំបានប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកសណ្តាន់ចេញអន្តរាគមន៍ទេ មូលហេតុម្ចាស់ផ្ទះមិនបានរាយការណ៍ជូនសមត្ថកិច្ច ៕ ប៊ុនរិទ្ធី