ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររបស់ក្រុមហ៊ុនMLកាត់ខោ និងអាវទ្រនាប់ផ្ទុះការតវ៉ា២ថ្ងៃទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែ

ចែករំលែក៖

ប៉ោយប៉ែត៖ កម្មកររបស់ក្រុមហ៊ុនMLដេរខោ អាវទ្រនាប់ប្រមាណជា៣០០នាក់ផ្ទុះការតវ៉ារយះពេលពីថ្ងៃដោយលើកហេតុផលថាក្រុមខាងលើមិនបើកប្រាក់បៀវត្តឲ្យពួកគាត់ហើយចេះយកឡេះអះអាងលើកពេលវេលារហូតទើបពួកគាត់សម្រេចចិត្តតវ៉ា ហើយនៅក្នុងការតវ៉ានោះដែរ ក្រុមកម្មករបានលើកសំណើរ៤ចំណុចឲ្យក្រុមហ៊ុនអនុវត្តផងដែរ ។

ការផ្ទុះការតវ៉ានោះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតំបន់ឧស្សហកម្ម (អូរនាង)ប៉ោយប៉ែតឋិតក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រុមកម្មករតវ៉ានោះគេគេឃើញមាន ក្រុមអធិការរកិច្ចការងាររបស់មន្ទីរខេត្តបន្ទាយមានជ័យ សមត្ថកិច្ចក្នុងមូលដ្ឋានក្នុងនោះ ក៏មានវត្តមានលោកអធិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល ដើម្បីមកធ្វើការសម្របសម្រួល និងដាក់លក្ខណការងាររវាងក្រុមហ៊ុន និងកម្មករផងដែរ ។

ការកដំណោះស្រាយរវាងកម្មករ និងក្រុមហ៊ុនអស់រយះ ពេល៥ម៉ោងទើបចប់ដោយខាងក្រុមហ៊ុនសន្យា
ថានៅថ្ងៃស្អែកទី២៤ខែឆ្នាំដដែល និងបើកប្រាក់ ប្រចាំខែឲ្យពួកគាត់ទាំងអស់ ក្រុមហ៊ុនបញ្ជាក់ថាការបើកប្រាក់បៀវត្តបានហើយកម្មករ អាចឈប់ពីការងារឬមកធ្វើការងារបានជាធម្មតាឡើងវិញ ។

បើទោះជាខាងក្រុមហ៊ុនយល់ព្រមបើកប្រាក់បៀវត្តប្រចាំខែក្នុងនោះកម្មករបានសំណូមពរ៤ចំណុចទី១បង្កើតសហជីព /ទី២បោះឆ្នោតជ្រើសរើសតំណាងកម្មករ/ទី៣កែទម្រងច្បាប់ឲ្យស្របទៅ និងក្រសួងការងារ និងទី៤សូមកុំឲ្យខាងក្រុមហ៊ុនប្រើកម្លាំងកម្មករហួសហេតុ គាបសង្កត់ ណាមួយទៀតខាងក្រុមហ៊ុនសុំក្រុមកម្មករដូចជាពួកគាត់ធ្វើការងារយប់ហួស កម្លាំងជួនពេលខ្លះរហូតទល់ភ្លីក៏មានដែរ ។

ពួកគាត់ថាះបើពួកគាត់មិនព្រមធ្វើការងារអូយប់ខាងក្រុមហ៊ុនសំឡុតគំរាមកំហែង ហៅទៅព្រមានដោយចោតថាធ្វើការមិនជួយក្រុមហ៊ុន តែពួគាត់ជួយក្រុមហ៊ុនតែក្រុមហ៊ុនពេលពួកគាត់មានជម្ងីមិនជួយពួកគាត់នោះទេហើយក៌មិនដាក់ច្បាប់ដែរ ក្នុងនោះក៏មានការជេរប្រមាថមើលងាយពីខាងគ្រប់គ្រងផ្នែកនិមួយៗតាមតែអំពើចិត្តដូច្នេះខាងពួកគាត់ជាកម្មករមិនអាចទទួលយកបានឡើយចំពោះទង្វើដែលក្រុមហ៊ុនធ្វើកន្លងមក ។

តំណាងក្រុមហ៊ុន លោកសូរសម តុលាបញ្ជាក់ថា តាមលោកដឹងគោលការទីមួយឥវ៉ាន់ដែលចេញទៅចគណាយប្រាក់ដែអតិថិជនដែលបើកឲ្យមាបការយីតយ៉ាចវាងនិថអាចស្ទះហើយចំណុចមួយទៀតពេលខាងក្រុមហ៊ុនយកសាច់ប្រាក់ដាក់ចូលក្នុងធនាគារយ៉ាងតិចបីថ្ងៃបានបើចេញដូច្នេះវា និងអាចដាក់កំហុសទៅវ្រពន្ធវាមិនដំណើរការម្យ៉ាងថ្ងៃនេះគីជាថ្ងៃបុណ្យដូច្នេះខាងធនាគារមិនបានធ្វើការដូច្នេះមានការយីតយ៉ាវ ហើយយើងសន្យានៅថ្ងៃស្អែកទី២៤ខែឆ្នាំដដែល
គីបើកបានមួយរយភាគ% ហើយនៅថ្ងៃ២២ដែលពួកគាតតវ៉ានោះខាងក្រុមហ៊ុនព្យាយាមដែរតែវាមិនបានដោយសាខាងក្រុមហ៊ុនគាត់យកដាក់ទៅធនាគាម៉ោង៤ដូច្នេះធនាគារគាត់បិទ ។

លោកថាះខាងសំណើររបស់ម្មករមកក្រុមហ៊ុនអ្វីដែលនៅក្នុងដៃរបស់លោក លោកដោះស្រាយបាន និងដោះជូនពួកគាត់ភ្លាម បើសិនជាដំណោះស្រាយមិនចេញទេលោកសុំពេលរកដំណោះស្រាយជាមួយថ្នាក់លើជាពិសេសថ្នាក់លើគាត់អនុវត្តតាមច្បាប់ យើងទទួលបានហើយមិនអនុវត្តយើងមិនអាចទទួលបានភ្ញៀវពេលខ្លះយើងអនុវត្តមិនបានដោយសារព័ត៏មានមិនដល់ខាងក្រុមហ៊ុននោះទេ ៕ នីមវណ្ណា


ចែករំលែក៖