ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសផ្សព្វផ្សាយថា ក្នុងការប្រើប្រាស់ខេមរភាសា និងជាបញ្ហាបច្ចេកទេសលើគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity) ដើម្បីជៀសវាងនូវភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់ និងមានការបកស្រាយតាមការយល់ឃើញដោយឡែកៗពីគ្នា។ ក្រសួងសូមបង្ហាញជូននូវការកំណត់ជាលក្ខណៈបច្ចេកទេស ស្តីពីបរិមាណទឹកភ្លៀងដូចខាងក្រោមនេះ ៖
១- ភ្លៀងផ្សែងក្រច (Drizzle) ដែលបរិមាណតិច ឬស្មើនឹង ២មម/ម៉ោង ។
២- ភ្លៀងខ្សោយ-តិច (Light Rain) ដែលបរិមាណចាប់ពី ៤,៥៧មម ទៅ ៩,៦៤មម/ម៉ោង ។
៣-ឈៀងមធ្យម (Moderate Rain) ដែលបរិមាណចាប់ពី 9,65មម ទៅ២២,៣៤មម/ម៉ោង ។
៤- រៀងច្រើនបង្គរ (Moderate_to_Heavy_Rain) ដែលបរិមាណចាប់ពី,៣៥មម ទៅ៤៤,១៩មម/ម៉ោង ។
៥- ភ្លៀងខ្លាំង (Heavy Rain) ដែលបរិមាណចាប់ពី ៤៤,២០មមទៅ៨៨មម/ម៉ោង ។
៦- ទៀងដូចចាក់ទឹក (Very Heavy Rain) ដែលបរិមាណស្មើ និងលើសពី ៨៨មម/ម៉ោង ។
ក្រសួងធនធានទឹកបានស្នើសូមឲ្យសាធារណជនយោគយល់អធ្យាស្រ័យ និងបានបញ្ជាក់បកស្រាយជូនដូច្នេះថា ៖ មូលហេតុកន្លងទៅម៉េចក៏មិនដាក់បង្ហាញក្នុងប្រព័ន្ធទំនាកទំនងសង្គម ? នោះដោយជៀសវាងនូវការរៀបរាប់វែងអន្លាប់ម្យ៉ាង និងម្យ៉ាងទៀតដោយយល់ថា វាជាបញ្ហាបច្ចេកទេសសុទ្ធសាធ ។ ក្នុងការប្រើប្រាស់ជាខេមរភាសា ក្រសួងបានពិចារណាប្រើពាក្យយ៉ាងសាមញ្ញដើម្បីងាយយល់ ៕