ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក៣ នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ទូក្នុងក្រុមហ៊ុនឯកជន

ចែករំលែក៖

ភ្នំពេញ: ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានជនសង្ស័យ៣នាក់បានធ្វើសកម្មភាពគាសទូនៅក្រុមហ៊ុនឯកជនយកលុយអស់ជិត១ម៉ឺនដុល្លារសមត្ថកិច្ចនគរបាលខណ្ឌចំការមនចុះល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យជិះម៉ូតូក៏ដឹងរហូតទៅដល់សង្កាត់ស្ទឹងមានជ័យទី២ គឺធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់នៅវេលាម៉ោង៧ និង ៤០នាទីព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមសំដីរបស់ជនរងគ្រោះម្ចាស់ក្រុមហ៊ុនសូមមិនបញ្ចេញឈ្មោះបានប្រាប់ថាកាលពីរយ់ប់ថ្ងៃ២៤ទីខែតុលាឆ្នាំ២០១៩គាត់ចាប់សោទូរ ហើយអត់មានដេកនៅក្រុមហ៊ុនទេ លុះដល់ព្រឹកឡើងចាក់សោចូលមើលក្រុមហ៊ុនវិញទើបថាបាត់លុយ ពេលដែលដឹងថាបាត់គាត់បានឆែកមើលទៅកាមេរ៉ាសុវត្ថិភាពទើបដឹងថាមានជនសង្ស័យ៣ នាក់ចូលមក្នុងក្រុមហ៊ុនគាស់ទូយលុយនៅវេលាពាក់ ពាក់កណ្ដាលអធ្រាត្រ ចូលថ្ងៃទី 24 ខែតុលា ឆ្នាំ 2019។

សម្ភារៈដែលបាត់បង់រួមមានលុយចំនួយ៩៩៧៥ដុល្លាទូរស័ព្ទOPPO២មួយគ្រឿងរួមនិងទូរទស្សន៍មួយគ្រឿង ព្រោះព្រឹកឡើងលោកក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងសាឡាងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

ពេលដែលបានព័ត៌មានពីជនរងគ្រោះនិងប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌទួគោក សមត្ថកិច្ចខណ្ឌចំការមនក៏ដាក់កម្លាំងធ្វើការចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងក៏ប្រទះឃើញជនសង្ស័យ២នាក់ដោយមានការសង្ស័យក៏ធ្វើការដេញគាត់ខ្លួនដើម្បីទ្រូតពិនិតពេលនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនរហូតដល់សង្កាត់ស្ទឹងមានជ័យទី២ ទៅសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមនទើបបានដឹងថាជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រោះថ្នាក់លុយនៅក្រុមហ៊ុនឯកជនពិតប្រាកដមែន។

យើងសង្កេតឃើញថាមួយរយៈពេលថ្មីៗនេះគឺមានក្រុមជនសង្ស័យធ្វើការគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ ខណ្ឌកំបូលកំបូល ហើយនៅថ្មីៗនេះគេបានធ្វើការគាស់នៅសាខាពន្ធដារខណ្ឌដង្កោយកលុយជាច្រើនម៉ឺនដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួនបានក៏ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងចាត់ការបន្ត ៕ សរស្មី


ចែករំលែក៖