ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងមិនផុត​ ជ្រុលទៅប៉ះកាងរថយន្តស្ទួច​ ដួលកិនអូសជាង១០មែត្រ​ ស្លាប់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យ៉ាងហោចណាស់​ក៏​មាន​ មនុស្ស​ប្រុសស្រី​២នាក់​បានស្លាប់ដោយសាររថយន្ត​ស្ទួចកិន​ អូសជាង១០មែត្រ​ ខណ:ជនរងគ្រោះ​ ទាំង២អ្នកជិះម៉ូតូជែងរថយន្ត​ មួយគ្រឿង​ស្របទិសនៅខាងមុខមិនផុត​ជ្រុល​ ទៅប៉ះនឹងកាងក្បាលរថយន្តដួលចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់ទាំង២នាក់តែម្តង​ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​ កេីតឡេីងនៅវេលា​ម៉ោង១៦និង២០នាទី​ថ្ងៃទី​ ២៨​ តុលា​ ២០១៩​ ស្ថិតនៅតា​មផ្លូវបេតុង៣០មែត្រ​  ខាងកេី  តបុរសន្តិភាព២​ ភូមិ​ព្រៃល្ង​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ជនរងគ្រោះ​មិនត្រូវបានគេស្គាល់​អត្តសញ្ញាណ​នោះទេ​ វ័យជាង២០ឆ្នាំ​ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ​ ពណ៌ខ្មៅ​ កញ្ចាស់​គ្មានស្លាកលេខ​។

តាមសាក្សី​ដែលឃេីញហេតុការណ៍នេះ​ បានប្រាប់​អោយ​ដឹងថា​  មុនដំបូងគេឃេីញ​ ជនរងគ្រោះ​ទាំង២នាក់​ ជិះម៉ូតូម៉ាកខាងលេីតាមបណ្តោយផ្លូវបេតុង៣០​ ក្នុងទិសដៅ​ពីលិចទៅកេីត​  ក្នុងល្បឿនលឿន​ ខណះមកដល់ចំណុចកេីតហេតុ​ ជនរងគ្រោះ​បានវ៉ាជែង​រថយន្តមួយគ្រឿង​ នៅខាងមុខស្របទិសគ្នា​ ខណះនោះក៏មានរថយន្តស្ទួច​   ប្រភេទ៥តោន​ ម៉ាកហ៊ីយ៉ាន់ដាយពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​3E-3871 បេីកបរដោយបុរសម្នាក់​ ពីកេីតទៅលិច​បញ្រ្ចាស់​ទិសគ្នាជាមួយម៉ូតូ​ ក៏ត្រូវ​ម៉ូតូទៅប៉ះកាងរថយន្តខាងមុខ​ ខាងឆ្វេងដួលម៉ូតូចូលក្រោមទាំងសងខាង​កិនអូសជាង១០មែត​ស្លាប់ទាំង២នាក់​ យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសម្រួលចរាចរណ៍និងបានរាយការណ៍ទៅ​ ជំនាញឲ្យទាក់ទងទៅជំនាញចរាចរក្រុងចុះមកវាស់វែងរថយន្តបង្កយកទៅទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានី​ភ្នំពេញ​ ។ ចំណែកសពសមត្ថកិច្ចបានប្រគល់អោយរថយន្តដឹកសព​ យកទៅតម្កល់នៅវត្តទឹកថ្លា​ ដេីម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ​


ចែករំលែក៖