ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៨២ឆ្នាំ មានជំងឺប្រចាំកាយ ព្យាបាលមិនជា ធ្វើអត្តឃាត ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងក នៅរោងបាយក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចប្រញាប់ប្រញាលដឹកមកកាន់មន្ទីរពេទ្យអកុសល ហួសពេលទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៤ និង៣០នាទីរសៀល ថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា បុរសខាងលើមា នឈ្មោះ កែវ យិន អាយុ៨២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឪពុកគាត់គឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយបានទៅព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យអោយថ្នាំលេបជាប្រចាំ ប៉ុន្តែមិនបានធូរស្រាលសោះ និងចេះតែទ្រាំរហូតដល់ថ្ងៃកើតហេតុ ស្រាប់តែចងកសម្លាប់ខ្លួនបែបនេះតែម្ដង ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យសពរួច ក៏បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ ៕ យឹម សុថាន


ចែករំលែក៖