ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិ និង ជានាយកមន្ទីរពេទ្យព្រះកេតុមាលា ថ្លែងអំណរ គុណនិងជំរាបជូនគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន ដឹក នាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ RenYanBing នាយកមជ្ឈមណ្ឌ លគាំពារភស្តុភារ ចម្រុះ គណៈកម្មការយោធាមជ្ឈឹម និងសហ ការី ព្រមទាំងពិភាក្សាការងារ និងឈ្វេងយល់ ពីការរីកចម្រីេន និងតម្រូវការចាំបាច់ របស់មន្ទីរពេទ្យកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ។
លោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ លេីកឡេីងដូច្នេះ កាលពីថ្ងៃពុធ ៣ កេីត ខែកក្តិក ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ៣០ខែតុលាឆ្នាំ២០១៩នៅមន្ទីរពេទ្យព្រះកេតុមាលា។
លោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត បន្តទៀតថា: សក្តានុពលរបស់មន្ទីរពេទ្យព្រះកេតុមាលា តែងទទួលពិគ្រោះព្យាបាលជូនអ្នកជម្ងឺទូទៅជូនប្រជាពលរដ្ឋនិង(ខ.ភ.ម)ដោយមិនប្រកា ន់។ កន្លងមកក៏មានថ្នាក់ដឹកជាន់ខ្ពស់ រាជរដ្ឋាភិបាលមួយចំនួនចូលមក ពិនិត្យព្យាបាលជម្ងឺ ដោយពួកគាត់មានជំនឿជឿជាក់ លេីមធ្យោបាយ សម្ភារ បរិក្ខា របស់មន្ទីរពេទ្យ ដែលនាំចូលពីបរទេស និងមានការជួយឧបត្ថម្ភ គាំទ្រពីកងទ័ពរំដោះ ប្រជា ជនចិនព្រមទាំងមានក្រុមគ្រូពេទ្យជំនាញរបស់ភាគីមិត្តចិន មានជំនាញឯកទេស បានបំរេី ព្យាបាលប្រកបដោយវិជ្ជាជីវៈ ដល់អ្នកជម្ងឺ និងយកចិត្តទុកដាក់ ប្រកបដោយភាតរភាព។ឯកឧត្តម ឧត្តមសេនីយ៍ទោ RenYanBing កោតសសេីរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកេតុមាលា ដែលពុះពារសម្រេចបាន សមិទ្ធផលវិជ្ជមានជាច្រេីន គួរឱយកោតសសេីរ កត់សំគាល់ និងរៀនសូត្រតាម ។
បន្ទាប់ពីផ្តល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក គណៈប្រតិភូកង ទ័ពរំដោះប្រជាជនចិន បានអព្ជេាីញពិនិត្យ អគារ ៥ ជាន់ដែលជាអំណោយរបស់ភាគីមិត្តដែលផ្តល់ជំនួយឧបត្ថម្ភជាបន្ត បន្ទា ប់ផងដែរ ៕ សុខដុម