ខេត្តស្ទឹងត្រែង: ស្ត្រីរងគ្រោះឈ្មោះហឹម ម៉ារី កើតទុក្ខមិនសុខចិត្តដោយការប្រមាថ ដល់អាយុជីវិតដោយសារមន្ត្រីរងខណ្ឌជលផល បានបណ្តោយឲ្យកូនចៅ យកកាំភ្លើងភ្ជង់ក្បាល ហើយបែរជាឆ្លើយថាមិនបានធ្វើទៅវិញ ព្រោះបុគ្គលនោះសុំមកជាមួយ មិនស្គាល់ឈ្មោះ ដោយមានទាំងរូបភាពវត្ថុតាង និងសាក្សីគ្រប់គ្រាន់ទៅហើយនោះ។ នេះគឺជាការប្រមាថដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរ ចំពោះផ្លូវច្បាប់ ដែលមិនអាចលើកលែងបាន ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ជាង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ស្រែគរថ្មី ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកស្រីហឹម ម៉ារី ជាជនរងគ្រោះបានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ថា: លោកស្រីកើតទុក្ខមិនសុខចិត្តមកដាក់ពាក្យសុំអន្តរាគមន៍ ពីលោកអភិបាលខេត្ត និងតុលាការឲ្យជួយរកភាពយុត្តិធម៌ និងចាត់ការបុគ្គលល្មើសច្បាប់ ដែលប្រើប្រាស់អាវុធ ភ្ជង់គំរាមក្បាលនាងខ្ញុំ ព្រោះគ្រាន់តែថតទុកធ្វើជាភស្តុតាង តែប៉ុណ្ណោះ បើលោកធ្វើនេះត្រឹមត្រូវទៅតាមច្បាប់នោះ ហើយម្យ៉ាងវិញទៀតតើបុគ្គលនោះមានសិទ្ធិអ្វីអាចប្រើប្រាស់អាវុធ ព្រោះប្រទេសមានច្បាប់គ្រួសារមានវិន័យហើយនោះ។
អ្នកស្រីបន្តទៀតថា: សូមសាធារណជន អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រព័ន្ធតុលាការឯករាជ្យ គ្រប់លំដាប់ថ្នាក់ ក្រសួងកសិកម្មថ្នាក់ជាតិ ក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៉ើបអង្កេតទៅលើមន្ត្រីថ្នាក់ក្រោមជាតិឈ្មោះវង្ស សាវឿនរូបនេះ ដែលតែងតែដើរប្រព្រឹត្តបទល្មើស គាបសង្កត់ ទៅលើប្រជានេសាទ ជាពិសេសអ្នកនេសាទតាមដងទន្លេ មិនថា ខុសច្បាប់ ឬត្រូវច្បាប់នោះទេ លោកតែងតែចោទ និងបង្កើតឲ្យមានបទល្មើស មកលើប្រជានេសាទ ជួបហើយ នាំចូលក្នុងព្រៃធ្វើលិខិតបំភ្លៃរួចធ្វើសកម្មភាពជំរិតទារប្រាក់ក្នុងមួយគ្រួសារពី២៥ម៉ីនរៀល ទៅ៥០ម៉ីនរៀល បើមិនបានដូចបំណងទេ លោកនឹងគំរាមវៃខ្នោះយកមកខេត្ត រួចធ្វើរបាយការណ៍បំភ្លៃការពិតជូនថ្នាក់លើ របស់គេដូចករណីនាងខ្ញុំជាដើម។
នៅថ្ងៃទី២០ ខែតុលាន លោកវង្ស សាវឿន រូបនេះនិងគូកនបានមកចាប់មងពួកនាងខ្ញុំ ចំនួន១០ក្បាលមកប៉ុស្តិស្រែគរថ្មី ដោយទាំងមិនបានខុសច្បាប់ផងនោះ មានប្រវ៉ែងមិនដល់១០០ម៉ែត្រផង ជើងតែ៣ទៅ៤ម៉ែត្រតែប៉ុណ្ណោះ ក៍ចាប់ឲ្យមកដោះស្រាយទាលុយដូចគ្នា នៅប៉ុស្តិស្រែគរ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ឲ្យពួគគាត់មកចាំ រហូតដល់រសៀលម៉ោង ប្រមាណជិត៤ ឬ៤ជាងបន្តិចទើបក្រុមការងារ នឹងគូរកនលោកវង្ស សាវឿនមកដល់ ក៍កើតហេតុដូចករណីខាងលើនេះ ក្រោយមកទើបបុគ្គលពាក់ឈុតខ្មៅនោះ ក្រោយឃើញថតខ្លាចជាប់ នឹងពាក់ព័ន្ធដល់ខ្លួន ក៍ហុតកាំភ្លើងឲ្យទៅលោកវង្ស សាវឿន ដែលជានាយរងខណ្ឌជលផលខេត្ត ហើយបុគ្គលនោះក៍ឡើងជីះម៉ូតូទៅបាត់ទៅ។
ដូច្នេះទើបនាងខ្ញុំធ្វើពាក្យសុំអន្តរាគមន៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្ត ជួយអន្តរាគមន៍ នឹងជួយរកភាពយុត្តិធម៍ដល់រូបនាងខ្ញុំ ដែលជាជនរងគ្រោះ ពីរសំណាក់មន្ត្រីខិលខូចរូបនេះ នឹងពាក្យបណ្តឹងមួយទៀតជូនដល់តុលាការខេត្ត ដើម្បីជួយវិនិឆ័យនៅទោសដែលជនប្រព្រឹត្តិខុស មកលើជនរងគ្រោះដូចជារូបនាងខ្ញុំនេះ ដោយជូនភ្ចាប់មកជាមួយនូវឯកសាររូបថតជនប្រើប្រាស់អាវុធខុសច្បាប់ ដែលជាវត្ថុតាង នឹងស្មានមេដៃសាក្សីក្នុងហេតុការនេះស្រាប់។
ជុំវិញរឿងពាក្យបណ្តឹងនេះលោកវង្ស សាវឿន បានប្រាប់អ្នកសារព៍ត៌មានយើងនៅល្ងាចថ្ងៃទី៣១នេះថា: លោកមិនបានធ្វើនូវអ្វីដូចការចោទ ពីរអ្នកស្រីហុឹម ម៉ារី នោះឡើយ ពេលលោកមក លោកបានបើករថយន្តដោយផ្ទាល់ តែមកតាមផ្លូវគេសុំមកជាមួយ គេចង់ឃើញទំនប់វារី ព្រោះគេទៅមិនបាន អ្នកយាមមិនឲ្យចូល ដល់ពេលកើតហេតុមានភាព រញ៉េរញ៉ៃ គេខ្លាចមានបញ្ហា ព្រោះអ្នកទាំងនោះជាខ្មែរឥស្លាមទៀត គេក៍ទៅយកកាប៊ូបស្ពាយខ្ញុំ នៅក្នុងឡានដោយទ្វារឡានលោកមិនបានចាក់ឡុក ពេលនោះគេក៍រូតកាប៊ូបយកកាំភ្លើងឲ្យខ្ញុំទុក ដោយមិនបានផ្ចុងដូចការចោទនោះឡើយ។
លោកបន្តថា នៅពាក្យបណ្តឹងតវាពីរស្ត្រីឈ្មោះហុឹម មារី នោះខ្ញុំមានលោកប្រធានមន្ទីកសិកម្មខេត្ត នឹងលោកនាយខណ្ឌជលផលខេត្ត ដើម្បីធ្វើការសម្របម្រួលហើយ ហើយលោកក៍មិនចង់ឲ្យមានរឿងវែងឆ្ងាយនោះដែរ ដើម្បីបញ្ចប់រឿងនេះម្យ៉ាងវិញទៀតក្នុងការបង្ក្រាបនោះ សុទ្ចតែវត្ថុតាងខុសច្បាប់ទាំងអស់។
បច្ចុប្បន្ននេះសាធារណ:ជន កំពង់ទន្តឹងរងចាំមើលថា តើចំណាត់របស់លោកអភិបាលនៃគណ:អភិបាលខេត្ត ក៍ដូចតុលាការខេត្ត តើអាចរកយុត្តិធម៍ នឹងភាពស្អាតស្អំ ជូនជនរងគ្រោះ ក្នុងករណីខាងលើនេះ រវាងមន្ត្រីជលផល នឹងប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវរងការផ្ជុងកាំភ្លើង បំផិតបំភ័យដល់ជនរងគ្រោះដូចក្នុងរូបភាព នឹងការអាស់អាងរបស់ជនរងគ្រោះខាងលើ ដោយមានស្នាមមេដៃសាក្សីគាំទ្រជាង១០០នាក់នោះ ៕ មាស សុផាត