ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ តំណាងលោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា មានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ពលរដ្ឋក្រីក្រចាស់ជរា និង ស្រ្តីមេម៉ាយចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់អូរបែកក្អម ។
នាឱកាសនោះ លោកប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ថវិកាចំនួន៣មុឺនរៀល ៕ចន្ទ លីហ្សា