ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងត្រៀមអន្តរាគមន៍ចល័ត និងហ្វឹកហាត់ទាំងបីប្រភេទនៅខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋគាំទ្រពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៥ កើត ខែកត្តិក

ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ឯក  ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចូលរួមធ្វើការត្រួតពិនិត្យនិងសំណេះសំណាលជាមួយកម្លាំងត្រៀមអន្តរាគមន៍រួមមានកម្លាំង
នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានយោធភូមិភាគទី៥​ តំបន់ប្រតិបត្តិការសឹករង  នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព
លោក​ ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង។

មានប្រសាសន៍នៅគ្រានោះ លោក ងួន រតន:  ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់បានយកអស់ស្មារតីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ បាន បង្ការ ទប់ស្កាត់រាល់ចលនាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបានបញ្ជាក់ថា សូមបងប្អូនបន្តជួយធ្វើការអប់រំដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកចូលរួមក្នុងចលនាខុសច្បាប់មួយនេះហើយសូមផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់រួមសហការឱ្យបានល្អសាមគ្គីឯកភាពទប់ស្កាត់ទាន់ពេលដើម្បីសន្តិសុខជាតិ ប្រទេសមានស្ថិរភាពនិងអភិវឌ្ឍជាបន្ត ៕ សហការី

 


ចែករំលែក៖