ខេត្តព្រះសីហនុៈ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុរកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភយ័ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។
សមត្ថកិច្ចប្រាប់ជាបឋមថា ជាដំបូងមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយនៅក្នុងភូមិ៣សង្កាត់លេខ២ ក្រុងព្រះសីហនុកាលពីថ្ងៃត្រង់ថ្ងៃទី៣វិច្ឆិកា២០១៩ ។ បន្ទាប់មកសមត្ថកិច្ចក៍ចេញអន្តរាគមន៍ជួយពន្លត់ រួចក៍ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម ដែលតាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ទីតាំងកើតហេតុនិងរកឃើញគ្រឿងញៀននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅអោយជនជាតិចិន។ ភ្លាមៗមានជនសង្សយ័ជនជាតិចិនចំនួន៤នាក់ ប្រុស២នាក់ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួននាំយកមកសាកសួរបន្តតាមនិតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកំណត់មុខសញ្ញាជនពាក់ពន្ធ័នឹងបទល្មើស ចរាចរណ៍និងលាក់ទុកគ្រឿងញៀននេះ៕ ឆ្លាម សមុទ្រ