ភ្នំពេញ ៖ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញបែរត្រី និងផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជាច្រើនយកមកដាក់ចតនៅតាមដងទន្លេសាបពីខណ្ឌព្រែកព្នៅមកដល់ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ចតត្រៀបត្រាធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយយ៉ាងខ្លាំង បើទោះអាជ្ញាធរធ្លាប់ជូនដំណឹងឬព្រមានឲ្យពួកគាត់ចាកចេញពីទីតាំងនោះក៏ដោយ ក៏ក្រុមជនជាតិវៀតណាមអនាធិបតេយ្យទាំងនោះមិនអើពើឡើយ ។
ដូច្នេះហើយ ដោយបានការណែនាំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅវេលាព្រឹកម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា អាជ្ញាធរខណ្ឌជ្រោយចង្វា ដឹកនាំដឹកនាំដោយលោកកៅ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ យកអាមីរីន ចំនួន៣គ្រឿង ទៅអូសបែរត្រី និងផ្ទះបណ្តែតទឹកទាំងអស់នៅតាមទន្លេសាបនៅចំណុចក្បែរស្ពានភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ចេញឲ្យឆ្ងាយ ជាប្រយោជន៍កុំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងដើម្បីឲ្យចំណុះទូក និងទូក ង ចត ឬបោះទីតាំងមួយរយៈពេល ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ ។
ប្រតិបត្តិការអូសបែរចិញ្ចឹមត្រីចេញនេះ បើទោះពួកគាត់ខំយំស្រែកអង្វរ កថា ឥឡូវនេះទឹកកំពុងហូរខ្លាំងពិបាកក្នុងការអូស ធ្វើឲ្យបាក់បែករួចត្រីអស់ហើយចាំ១ឬខែ២ចាំអូសចេញក៏អាជ្ញាធរមិនព្រមដែរ គឺនៅតែបន្តអូសទាំងមិនយល់យោគឡើយ ។
លោក ឃន សុជាតិនាយករងរដ្ឋបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា បែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមទាំងអស់នៅមាត់ទន្លេសាបត្រើយខាងកើតក្នុងភូមិដើមគសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារមាន ចំនួួន៧៣ផ្ទះ ហើយយើងត្រូវអូសចេញទាំងអស់់ដើម្បី ជាប្រយោជន៍កុំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងដើម្បីឲ្យចំណុះទូក និងទូក ងចតឬបោះទីតាំងមួយរយៈពេល ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ ។
លោកបន្តថា គោលបំណងរបស់យើងគឺអូសយកទៅដាក់បណ្តោះអាសន្ននៅជិតសង្កាត់ព្រែកតាសេកសិន តែបើអូសមិនរួចយើងអូសដាក់នៅត្រើយខាងលិច ក្នុងទឹកដីខណ្ឌឫស្សីកែវសិន ចាំទឹកមិនសូវហូរចាំគិតទៀត ព្រោះអាជ្ញាធរបានជូនដំណឹងពួកគាត់ចំនួន៣ដងមកហើយតែគាត់មិនស្តាប់ ។
ម្ចាស់បែរចិញ្ចឹមត្រីទាំងអស់ ពួកគាត់សុំឲ្យអាជ្ញារពន្យាពេលក្នុងការអូសបែរត្រីនេះសិនព្រោះទឹកខែនេះហូរខ្លាំងណាស់ យើងពិបាកក្នុងការអូសចេញ ហើយវាអាចបែកបាក់ឬលិចបែរត្រីខូចខាតឡុងចុងដើមទុនរបស់ពួកគាត់ ចាំដល់ខែមករា ឬខែកុម្ភៈទឹកមិនសូវហូរចាំអូសចេញ តែអាជ្ញាធរមិនស្តាប់ការអង្វរ ករបស់ពួកគាត់ឡើយនៅតែបន្តអូសរហូតបាក់បែកលិចអស់ចំនួន២បែររួចត្រីទៅក្នុងទន្លេអស់ ៕ ជ្រោយពេជ្រ