ភ្នំពេញ៖ កម្លាំងនគរបាលដែលប្រចាំការនៅព្រះបរមរាជវាំង សហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសជនជាតិអង់គ្លេស២នាក់ បន្ទាប់ពីពួកគេបានលួចបង្ហោះដ្រូន បំពាក់ទៅដោយកាមេរ៉ាថត រូបបញ្ជាតេឡេកុម្មង់ ចេញពីសណ្ឋាគារ ជីអ៊ីឡឹកវ៉ែន ហោះក្បែរព្រះបរមរាជវាំង ។
ការឃាត់ខ្លួនជនបរទេស២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ០០ និង៥៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចេញពីសណ្ឋាគារ ជីអ៊ីឡឹកវ៉ែន ទីតាំងផ្ទះលេខ១១ ផ្លូវលេខ១៨៤ ភូមិ៩ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ។
ជនសង្ស័យទី១ ឈ្មោះ WALKER LEWIS OLIVER ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែន លេខ ៥៦១១៥៧៤៥៧ និងទី២ ឈ្មោះ MAYCOCK JAY WALLACE ភេទប្រុសជនជាតិ អង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៥៦០៩៦០៩៧៨ ស្នាក់នៅសណ្ថាគារ ជីអ៊ីឡឹកវែន ផ្ទះលេខ១១ ផ្លូវលេខ១៨៤ ភូមិ៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
សម្ភារដកហូតបាន៖ យន្តហោះ បំពាក់កាមេរ៉ាថតរូប ០១ ម៉ាកFIMI S X E ពណ៌ស ០១គ្រឿង; ទូរសព្ទ័ចំនួន ០២គ្រឿង ម៉ាកអាយហ្វូន៨ ; លិខិតឆ្លងដែនចំនួន ០២ច្បាប់ ។
ក្រោយឃាត់ខ្លួននៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងខណ្ឌ និងប៉ុស្តិ៍ បានប្រគល់ជនសង្ស័យ ជូនកម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម ច្បាប់បន្ត ៕ ស រស្មី