ភ្នំពេញ ៖ បុរសម្នាក់ជិះរឺម៉កដើរទិញអេតចាយត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ មួយតោនកន្លះបុកពេញទំហឹងបណ្ដាលឲ្យគាត់រងរបួសធ្ងន់ត្រូវចំដើមទ្រូង ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យតែកម្មអសលដល់ពាក់ កណ្ដាលផ្លូវគាត់បានស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅជិតស្ពានកំពង់ទួល ហៅ (ស្ពាន៧មករា)តាមផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករឺម៉កទិញអេតចាយ ។ រស់នៅភូមិ ចំរើនផល ឃុំពោធិ៏ម រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ វឿន ពៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត រស់នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។
យោងតាមសំដីលោកពូម្នាក់ដែលឃើញហេតុការណ៍នោះបានឲ្យដឹងថាដំបូងឡើយគាត់ឃើញបុរសម្នាក់បើករឺម៉ក ម៉ូតូសង់កូរ៉េចាស់ ពណ៌ខៀវចាស់ គ្មានស្លាកលេខ តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C.9402បានបើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងមកជើងបញ្ច្រាស់ទិស គ្នាបានរ៉េចង្កូតមកបុករឺម៉ក បុរសខាងលើពេញទំហឹងបណ្ដាលឲ្យគាត់រងរបួសត្រូវដើមទ្រូងធ្ងន់ធ្ងរក្រោយមកក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែកម្មអកុសលដល់ពាក់កណ្ដាលផ្លូវបានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអាធ័ម ក្រោយមកក៏បានដឹក សពមកដល់កន្លែងកើតហេតុនេះវិញរងចាំជំនាញមកវាស់វែង ចំណែកតៃកុងរថយន្តបង្កភ្លាមៗត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ចាប់មកទុកនៅប៉ុស្តិ៍រងចាំប្រគល់ឲ្យជំនាញ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្ត និងរឺម៉កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ភារ៉ា ដង្កោ