ភ្នំពេញ៖ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “អ្វីដែលប្រជាពលរដ្ឋមិនចង់បាន គឺ ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង ការបាត់បង់សន្តិភាព”។
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះ តាមរយៈហ្វេសប៊ុកផេក លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា យើងត្រូវរួមចិត្ត រួមកាយ ដើម្បីការពារអោយបានដាច់ខាតនូវសុខសន្តិភាពដែលយើងមានសព្វថ្ងៃ ដើម្បីអនាគតរបស់ជាតិនិងប្រជាជនខ្មែរយើង ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បន្តទៀតថា បុណ្យអុំទូកឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានា។
នេះគឺជាអ្វីដែលជាតិនិងប្រជាជនខ្មែរគ្រប់រូប មិនប្រកាន់និន្នាការឬសាសនាចង់បាន ពោលគឺឱកាសរស់នៅជួបជុំគ្រួសារក្នុងភាពសប្បាយរីករាយ ក្នុងបរិយាកាសសុខសន្តិភាព ៕ ចេស្តា